បរទេស៖ Juventus មិនមានបំណងចង់ចុះហត្ថលេខានាំយកអតីតខ្សែបម្រើ Paul Pogba មកកាន់ក្រុមដែល​មាន​មូល​ដ្ឋាននៅទីក្រុង Turin នៅរដូវក្តៅឆ្នាំក្រោយនោះទេ។ បច្ចុប្បន្នPogbaមានកិច្ចសន្យារដូវកាលចុងក្រោយជាមួយ ក្លឹបជើងឯក អង់គ្លេស ២០សម័យហើយរូប​គេក៏និងក្លាយជាកីឡាករអាចផ្ទេរចេញទៅកាន់​ក្លឹបដទៃដោយ​គ្មានតម្លៃ​ខ្លួន​(Free Transfer) ខណៈការចរចាបន្តកុងត្រាថ្មីមិនទាន់ទទួលបានផ្លែផ្កានៅឡើយនោះ។

Juventus to include players in Pogba deal -Juvefc.com

ក្រៅពីអតីតក្លឹបនៅលីកកំពូលអ៊ីតាលី មានក្លឹបយក្សអេស្បាញ Barcelona និង Real Madrid ទាំង​ពីរ​ក៏ចាប់​អារម្មណ៏ក្នុងការចរចារ ចុះហត្ថលេខាសមាជិកជ័យលាភីWorld Cup ២០១៨របស់បារាំង​រូប​នេះ​ផងដែរ។

Pogba can come back to Juventus' - Raiola reveals Man Utd's star next possible destination | Goal.com

ក្រោយពីមិនមានបំណងចង់នាំយកPogbaមកវិញ ប្រភពពីESPN បានលើកឡើងថាៈ Juventus បានបង្វែរ​គោលដៅទៅលើកីឡាករវ័យក្មេង Aurelien Tchouameni របស់ក្រុមMonaco ខណៈខ្សែការពារ Axel Witsel របស់Dortmund ,និងខ្សែបម្រើការពារ Denis Zakaria របស់ក្រុមMoncheng Gladbach ព្រមទាំងខ្សែបម្រើ Ryan Gravenberch របស់Ajax ក៏ស្ថិតក្នុង បញ្ជីផ្ទេររបស់ក្រុមលោកMaxi Allegri ផងដែរ។ Pogba ស៊ុតបាល់​បញ្ចូលទីបាន ៧ គ្រាប់ក្នុងការ បង្ហាញខ្លួន ១០ ប្រកួតនៅរដូវកាលនេះប៉ុន្តែនៅក្របខ័ណ្ឌ Premier League ៤ ប្រកួតចុងគិតទាំងបរាជ័យ​ចុងក្រោយ​ពេលចាញ់ម្ចាស់ផ្ទះ Leicester City ៤-២ កាលពីថ្ងៃសៅរ៏ចុងសប្តាហ៍ មុនផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole