បរទេស៖ ក្រុម​ហង្ស​ក្រហម Liverpool បានរា​​រាំង​ការ​វាយ​បក​របស់​ក្រុម Atletico Madrid ដើម្បីកត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-២ ហើយ​តារាឆ្នើម Lionel Messi បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម Paris Saint-Germain បាន​វាយ​បក​ដេញ​តាមពីក្រោយ​ដើម្បី​ផ្តួលក្រុម RB Leipzig ក្នុងលទ្ធផល​ដូចគ្នា នៅ​រាត្រីនៃ​ការ​​ប្រកួតក្រប​ខ័ណ្ឌ Champions League ដ៏​រំភើប​កាលពីថ្ងៃ​អង្គារ​។

ក្នុងការ​ប្រកួតផ្សេង​ទៀត ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ស៊ុត​បាល់បញ្ចូល​ទីឲ្យ ​ក្រុម Real Madrid ខណៈ​ដែល​​ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុបមួយនេះ បានលត់​ក្រុម Shakhtar Donetsk យ៉ាង​ចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​រយៈពេល១​ថ្ងៃ​មុន​ពេល​ការ​ចាប់​ផ្តើម​ជំ​នំ​ជម្រះក្តី​របស់​គេ​នៅ​ប្រទេស​បារាំង លើ​ការ​ចោទ​ប្រកាន់​ពី​បទ​គម្រាម​តាម​អន​ឡាញ​។ ក្រោយពី​ Liverpool បានកត់ត្រា​ជ័យ​ជម្នះ​លើ​​ទឹកដីក្រុម Atletico លោក បាន​ឲ្យ​ដឹង​ថា៖ «យើង​បានលេង​យ៉ាង​រឹង​​មាំ​នៅ​តង់ទី​២ ក្នុងការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​​ក្នុងកីឡា​បាល់ទាត់​រវាងក្រុមទាំង​២​។

យើង​បាន​​ទទួល​បាល់​ប៉េណាល់ទី បន្ទាប់​មក មានការ​ពិន័យ​កាត​ក្រហម​ហើយ​​ពិត​ណាស់ យើង​មា​សំណាងក្នុងការ​ប្រកួតនេះ​»​។ Liverpool កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង​នៃ​ពូល B ក្រោយពី​ឈ្នះ​៣លើក​ពីការប្រកួត​ទាំង​៣លើក​ស្រប​ពេល​ដែល Atletico មាន​៤ពិន្ទុ​ស្មើ​ជាមួយនឹងក្រុម Porto ដែល​បានផ្តួលក្រុម AC Milan ក្នុងលទ្ធផល ១-០ នៅ​ព័រ​ទុយ​ហ្គាល់​៕

ប្រភព​ព័ត៌មាន៖ Channel News Asia