បរទេស៖ លោក Jose Mourinho បានច្រានចោលការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញជាមួយឪកាស​ដឹកនំាក្រុមអ្នកមានជំនាន់ថ្មីគឺសារិកាព្រៃ Newcastle United បើទោះបីជាបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះសារ​ភាពថាលោកមានទំនាក់ទំនងល្អ ជាមួយក្លឹបយ៉ាង​ណាក៏ដោយ។​ បច្ចុប្បន្នក្រុមដែលកំពុងដឹក​នាំដោយ​លោក Steve Bruce ទើបតែបញ្ចប់ការដឹកនាំក្លឹបប្រកួតលើកទី១.០០០ ពេលបរាជ័យចាញ់​Tottenham ៣ទល់និង២ កាល​ពីចុង សប្តាហ៍មុន ប៉ុន្តែបុរសវ័យ ៦០ ឆ្នាំរូបនេះកំពុងប្រឈមអនាគតនៅតែមិនច្បាស់លាស់ជាមួយ​ម្ចាស់ក្លឹប​ថ្មីមក​ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Jose Mourinho slammed by Italian press as Man Utd and Tottenham problems  repeat | Football | Sport | Express.co.uk

លោក Mourinho កាលពីពេលថ្មីៗនេះគឺជាបេក្ខភាពដ៏មានសក្តានុពលដើម្បីចូលមកដឹកនាំនៅកីឡាដ្ឋាន St James ‘Park ទោះយ៉ាងណាអតីតគ្រូបង្វឹកChesea, Inter Milan, Real Madrid និង Man.Utdរូបនេះ បញ្ជាក់ថាគាត់ផ្តោតអារម្មណ៍យ៉ាងខ្លាំងលើការងារដឹកនាំក្រុម Roma នៅលីកកំពូលអ៊ីតាលីSerie A ក្រោយពីរូប​លោក​ចែកផ្លូវគ្នាជាមួយក្រុមTottenhamកាលពីរដូវក្តៅនេះ។

Premier League: Jose Mourinho confirmed the rumors. He was in contact with  Newcastle

​លោក Mourinho បានប្រាប់ អ្នក សារ ព័ត៌មានមុនពេល Roma ចាញ់  Juventus កាលពីថ្ងៃអាទិត្យ យ៉ាង​ដូច្នេះ​ថា។រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថាអស់ជាច្រើនឆ្នាំមកហើយដែលខ្ញុំបានធ្វើការជាមួយឥស្សរជនដ៏សំខាន់​បំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រញូវខាសលគឺលោកSir Boby Robson ដូច្នេះដោយសារខ្ញុំតែង​តែមាន​ទំនាក់​ទំនងផ្លូវចិត្តជាមួយក្លឹបនិងអ្នកគាំទ្រប៉ុ​ន្តែវាគ្មានអ្វីលើសពីនេះទេ ។ គួររំលឹកថាលោក Mourinho ធ្លាប់ធ្វើជាជំនួយការបកប្រែអោយអតីតគ្រូបង្វឹក Newcastle លោក Robson កំឡុងពេលដែលរូបលោកធ្លាប់ដឹកនាំ Sporting Lisbon, Porto និង Barcelona៕

 

ប្រភពព័ត៍មាន៖ Sportsmole