បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ជួយ​​សង្គ្រោះក្រុម Manchester United ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ម្តង​ទៀត​ ក្រោយពី​ក្រុម​ម្ចាស់ផ្ទះ​បាន​បំពេញ​ការ​វាយ​បក​ដើម្បីកត់ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-២ កាលពីថ្ងៃ​ពុធ​។

Man United បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​បញ្ហា នៅពេល​​ដែលក្រុម Atalanta បាន​​នាំមុខ ២-០ នៅ​ត្រឹម​តង់​ទី​១ ខណៈ​ដែល​​កីឡាករ Mario Pašalić និង Merih Demiral បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដល់​លោក Ole Gunnar Solskjaer ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​បិសាចក្រហម​បាន​ស្រោចស្រង់​ក្តីសង្ឃឹម​មក​វិញ នៅ​តង់​ទី​២ ក្រោយពី​ខ្សែ​បម្រើ Bruno Fernandes បាន​បញ្ជូន​បាល់​យ៉ាងល្អ​ទៅ​ឲ្យ Marcus Rashford ដើម្បី​វាយ​បក​១​គ្រាប់​។ ខ្សែ​ការ​ពារ Harry Maguire បាន​រក​គ្រាប់បាល់​តាម​ស្មើវិញ ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ មុន​នឹង​ Luke Shaw បាន​ជួយ​ឲ្យ Ronaldo រក​បាន​គ្រាប់បាល់​ឈ្នះនា​កីឡដ្ឋាន Old Trafford តែម្តង​។

ទាក់ទង​ការ​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ​នេះ លោក Solskjaer យើង​មាន​ទម្លាប់​ធ្វើ​បែប​នេះនៅ​ក្នុង​ក្លិប​នេះ​»​។ បច្ចុប្បន្ន Man United កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង​នៃពូល F ដោយនាំមុខ​២ពិន្ទុ​លើ​ក្រុម Atalanta និង Villarreal ដែលបាន​ផ្តួលក្រុម Young Boys ក្នុងលទ្ធផល ៤-១ ក្នុង​ទីក្រុង Bern​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia