បរទេស៖ លោក Antonio Rudiger បានបង្ហាញការមិនពេញចិត្តជាមួយ ក្រុមតោខៀវ Chelsea ដែលមិនបានផ្តល់ជូន នូវអ្វីតាមដែលខ្លួនបានទាមទារស្នើសុំជាមួយនិងមូលហេតុ នៃការបន្ត កិច្ចសន្យាថ្មីជាមួយក្លឹបនាពេលថ្មីៗនេះ។ ខ្សែការពារអាឡឺម៉ង់រូបនេះបានចូលទាំងការប្រកួតក្របខ័ណ្ឌ Premier League និង Champions League ប៉ុន្តែបានអវត្តមានតែមួយគត់ដោយសារតែបញ្ហារបួសខ្នង។

Antonio Rudiger could be option for Bayern Munich as Chelsea contract talks  stall - Bavarian Football Works

បច្ចុប្បន្នក្រុមជើងឯកទ្វីបអឺរ៉ុបកំពុងងបញ្ចុះបញ្ចូលកីឡាករវ័យ ២៨ ឆ្នាំរូបនេះអោយបន្តកុងត្រាថ្មីនៅកីឡាដ្ឋាន​Stamford Bridge ខណៈកិច្ចសន្យាចាស់របស់ខ្លួននៅសល់ពេលតិចជាង ៩ ខែទៀតប៉ុណ្ណោះ ។ យោងតាមការអះអាងនៅក្នុងគេហទំព័រអាឡឺម៉ង់Bild ដែលសរសរដោយលោកChristian Falk បានលើកឡើង ថាៈ Rudgier មានការខកចិត្តដែលមន្ត្រីក្លឹបមិនបានប្រឹងប្រែងបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់គាត់ដែល​ក្នុង​នោះអ្វីដែលសំខាន់គឺរួមទាំងប្រាក់ឈ្នួលពលកម្មនឿយហត់។លោកFalkបន្តថាៈក្រុមកំពុងនាំ​​មុខកំពូលតារាង​Premier League នាពេលបច្ចុប្បន្ននៅមិនបានធ្វើឱ្យប្រសើរឡើងចំពោះការផ្តល់ជូនរបស់ពួកគេតាំងពីដើមរដូវ​កាល​មកម្ល៉េះដែលជាជំហរមួយអាចនិងអោយក្លឹបបាត់បង់សមាជិកដ៏សំខាន់មួយនេះនាពេលខាងមុខ។

Antonio Rudiger 'dissatisfied' at Chelsea with club yet to make improved  contract offer since start of season

មានក្លឹប​យក្សធំៗនៅក្របខណ្ឌ២ផ្សេងគ្នាដូចជាReal Madrid និង Bayern Munich គឺជាក្រុមដែល​តែង​សរសើរពី​សមត្ថភាពរបស់ Rudiger ហើយសង្ឃឹមថាពួកគេនឹងបើកការពិភាក្សានៅពេល​ទីផ្សារដោះដូរកីឡាករ​និង​​បើកជា​​លើកទី២នៅថ្ងៃទី១មករា ២០២២ ខាងមុខនេះ៕