បរទេស៖ ក្រុម Manchester United ដែលទើបតែស្រោចស្រង់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នឹងត្រូវជួបការប្រកួតដ៏តានតឹងមួយ ដោយត្រូវប៉ះជាមួយនឹងគូប្រជែងដ៏ខ្លាំង Liverpool ក្នុងការប្រកួតដ៏សំខាន់ក្នុងក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ។
Man United កំពុងតែដេញតាមពីក្រោយក្រុមលេខ២ Liverpool ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួតក្របខ័ណ្ឌលីក៣លើកចុងក្រោយរបស់ពួកគេ ហើយការរងបរាជ័យមួយផ្សេងទៀតពេលប្រកួតជាមួយនឹងក្រុមឡើងទម្រង់របស់លោក Jurgen Klopp នឹងផ្តល់ការខកចិត្តដ៏ធំមួយក្នុងការប្រជែងដើម្បីឈ្នះពានអង់គ្លេសជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០១៣។ ត្រឹមតែរយៈពេលប៉ុន្មានក្រោយពីទទួលស្គាល់ថា Man United បានធ្វើឲ្យខ្លួនឯងធ្លាក់ចូលបញ្ហា តាមរយៈការរបូតគ្រាប់បាល់ដ៏ឆ្កួតលេលា ខ្សែបម្រើអន្តរជាតិបារាំង Paul Pogba ជឿជាក់ថា ការវាយបករបស់ក្រុមខ្លួនពេលប្រកួតជាមួយនឹងក្រុម Atalanta នឹងក្លាយជាស្ពានចម្លងមួយសម្រាប់ការប្រកួតនៅរដូវកាលនេះ។
Pogba បានឲ្យដឹងថា៖ «យើងបានបង្ហាញពីលក្ខណៈដ៏អស្ចារ្យ ពោលគឺលក្ខណៈរបស់ក្រុមនេះ និងក្លិបនេះ»។ ស្របពេលជាមួយគ្នានេះ ក្រោយពីតារាឆ្នើម Romelu Lukaku និង Timo Werner មានបញ្ហារបួសដូចគ្នា ក្រុម Chelsea នឹងព្យាយាមផ្តោតលើជ័យជម្នះ ពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Norwich៕
ប្រភពព័ត៌មាន៖ Channel News Asia