បរទេស៖ Everton បានបន្ថែមខ្សែបម្រើ Jesse Lingard របស់ក្រុមបិសាចក្រហម Manchester United ទៅក្នុងបញ្ជីគោលដៅផ្ទេររបស់ពួកគេ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះអស់កុងត្រានៅ Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹប។ Lingard មិនទាន់ចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូងនៅក្របខណ្ឌ Premier League នារដូវកាលនេះទេ និងកំពុងសម្លឹងឪកាសចង់ស្វែករកក្លឹបថ្មីដើម្បីបង្ហាញខ្លួនបានទៀងទាត់ពេលដែលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទី២ នៅខែមករា ២០២២ខាងមុខ។
:focal(1200x544:1202x542)/origin-imgresizer.eurosport.com/2021/10/15/3236957-66256408-2560-1440.jpg)
ប្រភពពី Football Insider បានលើកឡើងថា លោក Rafael Benitez គឺជាអ្នកចាត់ការទូទៅដែល កោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពរបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ស្របពេលបុរសសញ្ជាតិអេស្បាញចង់បាន ខ្សែបម្រើប្រយុទ្ធម្នាក់បន្ថែមទៀតមកពង្រឹងក្រុមរបស់លោកបន្ថែមទៀត ។ ប្រភពបន្តថា Everton សម្លឹងចង់ខ្ចីជើង Lingard មុនពេលត្រៀមផ្ទេរយកជាអចិន្រ្តៃយ៏នៅរដូវក្តៅឆ្នាំក្រោយ។

Lingard ដែលត្រូវបានខ្ចីជើងនៅ West Ham កាលពីខែមករា ២០២១កន្លងទៅដោយបាន ចំណាយពេលហ្វឹកហាត់ជាមួយក្លឹប Man. United តាំងពីមានវ័យ៧ ឆ្នាំមកម្លេះនិងបានបង្ហាញខ្លួនចំនួន ២១៧ ដងហើយសម្រាប់ក្លឹប៕
ប្រភពព័ត៍មាន៖ Sportsmole
