បរទេស៖ ហង្សក្រហម Liverpool ប្រឈមនិងអវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមពីររូបគឺ Mohamed Salah និង Sadio Mane សម្រាប់ការប្រកួតរហូតដល់ទៅ ៨ប្រកួត ក្នុងឆ្នាំថ្មី២០២២ខាងមុខនេះ។នៅក្នុងនោះដែរខ្សែបម្រើNaby Keita ក៏នឹងមានភារកិច្ចសម្រាប់ចូលរួមការប្រកួតព្រឹត្តិការណ៍ Africa Cup of Nations ដែលត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី ៩ ខែមករាដល់ថ្ងៃទី ៦ ខែកុម្ភៈខាងមុខនេះ។

Liverpool's AFCON issue could be worse than first thought - 6-game absence  possible - Liverpool FC - This Is Anfield

នៅក្នុងច្បាប់របស់ FIFA បានបញ្ចាក់ច្បាស់ថាៈ កីឡាករកំពុងលេងអោយក្លឹបបាល់ទាត់អាជីពទាំងអស់ និង ត្រូវ ធ្វើដំណើរទៅចូលរួមជាមួយក្រុមជម្រើសជាតិរបស់ខ្លួន នៅថ្ងៃច័ន្ទ មានន័យថាមិនអោយតិចជាង១ សប្តាហ៍​មុន​ការប្រកួតចាប់ផ្តើម។ ដូច្នេះក្រុមជើងឯក Premier League និងក្លឹបដទៃទៀតនៅលីកកំពូល​អង់គ្លេស​ត្រូវបាត់​បង់កីឡាករដែលមកពីតំបន់អាហ្វ្រិករបស់ពួកគេនៅថ្ងៃទី ២៧ ខែធ្នូ២០២១។ Salah និង Mane នឹងត្រូវអវត្តមានសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League យ៉ាងហោចណាស់​បីប្រកួត​រួម​ទាំងដំណើរទៅកាន់ទីក្រុងតោខៀវ Chelsea ក៏ដូចជាការប្រកួត FA Cup ជុំទី ៣ និងវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ EFL ប្រសិនបើ Liverpool ឈានដល់វគ្គផ្តាច់ព្រ័ត្រ។

Liverpool trio await decision with mid-season 2022 AFCON 'in doubt' -  Liverpool FC - This Is Anfield

ប្រភពពី The Athletic ការពិភាក្សាពន្យាពេលនឹងត្រូវធ្វើឡើងរវាងក្លឹបនិង សហព័ន្ធបាល់ទាត់ជាតិរបស់ប្រទេស​នីមួយ​ៗ​ម្បីអនុញ្ញាតឱ្យកីឡាករនៅក្របខ័ណ្ឌ Premier League ចូលរួមជាមួយគ្នាមួយសប្តាហ៍​ក្រោយមក​នៅថ្ងៃទី ៣ ខែមករាមួយថ្ងៃបន្ទាប់ពីជំនួបរវាង Liverpool និងChelsea ។បញ្ហានេះមិនប៉ះពាល់ដល់លីកអ៊រ៉ុបដទៃ​ទៀត​ដែលនឹងត្រូវសម្រាករដូវរងានិងឆ្នាំសកល។ ក្រុមជម្រើសជាតិអេហ្ស៊ីបរបស់ Salah ស្ថិតក្នុងពូល D សម្រាប់ការប្រកួត AFCON រួមជាមួយនីហ្សេរីយ៉ា​ស៊ូដង់និងហ្គីណេ-ប៊ីសូ​ខណៈសេណេហ្គាល់​របស់Mane និត្រូវជួបស៊ីមបាវ៉េហ្គីណេនិងម៉ាឡាវីនៅពូល B៕

 

ប្រភពព័ត៍មាន៖ Sportsmole