បរទេស៖ ខ្សែបម្រើកណ្តាល Eden Hazard និងមិត្តរួមក្រុមគឺខ្សែការពារស្លាបស្តាំ Dani Carvajal បានជាសះស្បើយពីរបួស​និងចូលលេងជួយ​ក្រុម​ក្នុងជំនួប El Clasico ខណៈពួកគេទាំងពីរមានឈ្មោះក្នុងបញ្ជីរបស់​អ្នក​ចាត់ការទូទៅ​លោក Ancelotti សម្រាប់​ការ​ប្រកួតនៅ Camp Nou នាថ្ងៃអាទិត្យនេះ។

Daniel Carvajal and Eden Hazard of Real Madrid during the Liga match...  News Photo - Getty Images

គ្រូវបង្វឹកសញ្ជាតិ​អ៊ីតាលី​បានបញ្ជាក់​ប្រាប់ផងដែរ​ថាកីឡាករ​សំខាន់ទាំងពីររូបនេះ និងមានវត្តមានមកហ្វឹកហាត់ចាប់តាំងពីថ្ងៃព្រហស្បត្ត៏​ពោលគឺបីថ្ងៃ​មុ​ន​​​ការ​ប្រកួត​ដ៏ធំនិងដំបូងបំផុតនៅLaLiga រដូវកាលនេះ។ លោក Ancelotti បានបញ្ជាក់ពីស្ថានភាពកីឡាករទំាងពីរ ប្រាប់ Moviestar+ ថា៖ «ក្រុមកំពុងធ្វើបានល្អព្រោះ Hazard និង Carvajal កំពុងត្រលប់មកជួយក្រុមវិញ។ អតីតគ្រូបង្វឹក Everton ក៏បានបង្ហាញផងដែរថាគាត់នឹង​មិន​មានការផ្លាស់ប្តូរច្រើនទេនៅក្នុងជម្រើស ១១ នាក់ដំបូងក្រោយផ្តួល Shakhtar។ យើង​ត្រូវ​លេង​តាម​របៀប​ដែលយើងបានលេងកន្លងមកគឺទម្រង់ ៤-៣-៣»។

Eden Hazard and Dani Carvajal of Real Madrid perform continuous race...  News Photo - Getty Images

បច្ចុប្បន្នBarcelona ឈរនៅលេខរៀងទី៧ មាន១៥ពិន្ទុ និងមានគម្លាតពីគូប្រជែងReal Madrid ដែលឈរនៅ លេខរៀងទី២មាន១៧ពិន្ទុគិតត្រឹមសប្តាហ៏ទី៨៕

 

ប្រភពព័ត៍មាន៖ Besoccer