បរទេស៖ Man Utd នៅមិនទាន់ធ្វើបាន (Clean Sheet) មិនអោយគូប្រកួតស៊ុតបញ្ចូលទីបាននៅឡើយទេ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ៩ លើកចុងក្រោយរបស់ពួកគេនៅទឹកដីOld Trafford ។មានន័យថា បិសាចក្រហម និងអាចតាមទាន់​ពេលវេលា១០ប្រកួតចុងក្រោយនៅរាត្រីនេះ ប្រសិនពួកគេនៅតែរបូតគ្រាប់បាល់ពេលជួបក្រុមភ្ញៀវ Liverpool ​សម្រាប់​​ការ​ប្រកួតសប្តាហ៏ទី៩វេលាម៉ោង១០និង៣០នាទីយប់នេះ។ ក៏ព្រោះតែកន្លងមកបិសាចក្រហមធ្លាប់របូតគ្រាប់បាល់​ក្នុងទឹកដី​រហូត​​ដល់ទៅ៩លើកដូចគ្នាក្នុងទឹកដី នៅចន្លោះខែកញ្ញាឆ្នាំ ១៩៧០ ដល់ខែ​កុម្ភៈឆ្នាំ ១៩៧១ ពោលគឺរយៈពេល៥០ឆ្នាំមុន ។

While a match has a pulse, Solskjær's Manchester United will still believe | Ole Gunnar Solskjaer | The Guardian

ការប្រកួតមិនដែលរបូតគ្រាប់បាល់នៅទឹកដី Old Trafford គឺធ្វើបានចុងក្រោយនៅ ខែមីនា នៅពេលដែលពួកគេផ្តួល West Ham United ដែលជាគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯង(Own Goal) ពីកីឡាករ Craig Dawson ។បន្តមកទៀត ក្រុមម្ចាស់​ជើងឯកអង់គ្លេស២០សម័យបានបរាជ័យក្នុងការរារាំងមិនអោយគូបដិបក្សដែលជាភ្ញៀវ Brighton & Hove Albion, Burnley, Leicester City, Liverpool, Fulham, Leeds United, Newcastle United, Aston Villa និង Everton ដោយរក​គ្រាប់បាល់បានជាបន្តបន្ទាប់។ក្នុងនោះMan United របូតគ្រាប់បាល់ដល់ទៅ ៦គ្រាប់ ក្នុងការប្រកួតពីរលើកចុងក្រោយរបស់​ពួក​គេទល់នឹង Leicester និង Atalanta BCនៅChampion League។

Cristiano Ronaldo: I will 'close mouths' of critics by winning things at Manchester United | Football News | Sky Sports

បិសាចក្រហមបច្ចុប្បន្នឈរនៅលេខរៀងទី ៦ ក្នុងតារាង Premier League មាន ៨ ពិន្ទុតាមពីក្រោយក្រុមតោខៀវ Chelsea ដែលបានផ្តួលNorwich ចាស់ដៃក្នុងលទ្ធផល៧ទល់និង០នៅរាត្រីថ្ងៃសៅរ៏។ Man.Utdគឺមិនទាន់ស្គាល់ឈ្នះ​នៅក្រប​ខណ្ឌ Premier Leauge ក្រោយជ័យជម្នះចុងក្រោយ ១ ទល់និង០ លើម្ចាស់ផ្ទះ Wolverhampton Wanderers កាលពីថ្ងៃទី ២៩ ខែសីហា៕

 

ប្រភពព័ត៍មាន៖ Sportsmole