បរទេស៖ Mohamed Salah បានវ៉ាដាច់កំនត់ត្រាវីរបុរសក្រុមតោខៀវ Chelsea ដែលធ្លាប់រកបាន១០៤គ្រាប់គឺ កីឡាករ  Didier Drogba ក្នុងនាម កីឡាករអាហ្វ្រិកដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Premier League នាពេលបច្ចុប្បន្ន។

Mohamed Salah on Twitter: "You, the fans, keep me going. You give me more  strength than I think you'll ever know.… "

ខ្សែប្រយុទ្ធឆ្នើមក្រុមហង្សក្រហម Liverpool រូបនេះបានធ្វើបានHat-trick(៣គ្រាប់)កំលុងពេលធ្វើដំណើរទៅ សួរសុខទុក្ខម្ចាស់ផ្ទះ Man. Utd ក្នុងលទ្ធផលដល់ទៅ៥-0 កាលពីថ្ងៃអាទិត្យ។ លទ្ធផលនេះ បាននាំអោយSalah រកបានគ្រាប់បាល់១០ គ្រាប់ហើយនៅលីកកំពូលអង់គ្លេសត្រឹមសប្តាហ៏ទី៩ ប្រកួតប៉ុណ្ណោះ។

Mohamed Salah breaks impressive Premier League record held by Chelsea  legend in Man United clash - football.london

កីឡាករអន្តរជាតិអេហ្សីបរូបនេះបច្ចុប្បន្នមានកំនត់ត្រារកបានគ្រាប់បាល់ស្មើនិងវីរបុរស Man United លោក Paul Scholes ដោយរកបាន១០៧គ្រាប់ហើនៅក្របខណ្ឌ Premier League  និងត្រូវការតែ១គ្រាប់ទៀត​ដើម្បី​តាមទាន់អតីតកីឡាករដែលមានកំពស់ខ្ពស់ Peter Crouch និង២គ្រាប់ទៀតប៉ុណ្ណោះពីសំណាក់វីរបុរស​ក្រុម​Man.Utdលោក Ryan Giggs៕

 

ប្រភពព័ត៍មាន៖ Sportsmole