បរទេស៖ កីឡាករបម្រុង Paulo Dybala មានឪកាសរកបានគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី ៨៩ ដើម្បីជួយអោយ​ក្រុម​ភ្ញៀវ Juventus វាយបកតាមស្មើក្រុមម្ចាស់ផ្ទះInter Milan ក្នុងលទ្ធផល១ទល់និង១ដើម្បីរក្សាគម្លាត ខិតជិត ក្រុម កំពូលតារាងទាំង៤(Top៤)។

Juventus 1 - Inter Milan 1: Initial reaction and random observations - Black & White & Read All Over

កំហុសបណ្តាលមកពី Denzel Dumfries របស់ ក្រុម Inter Milan ត្រូវបានរកឃើញ កំហុស ថាបាន ចាប់ទាញខ្សែការពារស្លាបឆ្វេង Alex Sandro នៅខាងក្នុងប្រអប់គ្រោះថ្នាក់ ស្របពេលអាជ្ញា​កណ្តាល​ជា​អ្នក​សម្រេចបន្ទាប់ពីពិនិត្យមើលVAR នៅ ក្បែរ ទីលានខណៈលោក Simone Inzaghi គ្រូបង្វឹក InterMilan  ត្រូវបានបណ្តេញចេញ​ដោយ​សារប្រតិកម្ម តវ៉ា ចំពោះការសម្រេចចិត្តនេះ។

Juventus vs. Inter Milan match preview: Time, TV schedule, and how to watch the Serie A - Somag News

Edin Dzekoគឺជាអ្នករកគ្រាប់បាល់អោយក្រុមម្ចាស់ផ្ទះនាំមុខមុន បន្ទាប់ពីកីឡាករ Hakan Calhanoglu ស៊ុតបាល់ប៉ះបង្គោលទី ។រីឯការប្រកួតដ៏ធំមួយទៀតក្រុម Napoli បានបញ្ចប់ក្នុងលទ្ធផលស្មើ ០ទល់និង០ ជាមួយក្រុម Roma ដែលឈរនៅលេខ ៤ ដើម្បីវិលត្រឡប់ទៅឈរលើក្រុម AC Milan នៅលើកំពូលតារាង Serie A ។ Inter Milan បច្ចុប្បន្នឈរនៅលេខរៀងទី៣និងមាន ៧ ពិន្ទុតាមពីក្រោយក្រុមកំពូលទាំង ២ គឺក្រុមចំណាត់ថ្នាក់ លេខ២AC.Milan និង ក្រុមកំពូលតារាងNapoli៕

ប្រភពព័ត៍មាន៖ BBC