បរទេស៖ ជំនួបរវាងក្លឹបធំពីរនៅក្របខណ្ឌ Ligue-១ បារាំងរវាងក្រុមម្ចាស់ផ្ទះ Marseille និង ក្រុមភ្ញៀវ Paris St-Germain កាលពីយប់ថ្ងៃអាទិត្យ បានបញ្ចប់ទៅក្នុងលទ្ធផល០ទល់និង០ខណៈគ្រាប់បាល់គ្រាប់បាល់ចូលទីខ្លួនឯង Luan Peres ពីការ បញ្ជូនរបស់ Neymar និងគ្រាប់បាល់របស់ Arkadiusz Milik សម្រាប់ Marseille ក្នុងតង់ទី 1 ត្រូវបាន ច្រាន ចោលដោយ VARដោយចាត់ទុកជាបាល់Offside។

PSG vs Marseille result: Lionel Messi pitch invader, Neymar protected from crowd | news.com.au — Australia's leading news site

Messi ដែលមិនទាន់រក គ្រាប់បាល់ បាននៅក្របខណ្ឌ Ligue-១មានឪកាសបន្ថែមដើម្បិរកគ្រាប់បាល់នាំ​មុខ​ក្រោយ​​ពី Neymarទាត់បាល់ ប៉ះរបាទី ខណៈ Konrad de la Fuente បានខកខាន​ឱកាសរក​គ្រាប់​បាល់​ដោយការតែត​កំលុង​ការ​ប្រកួត​ជិតបញ្ចប់ ការប្រកួត។PSG ដែលមិនស្គាល់ចាញ់ សោះក្នុងការប្រកួតលីកកំពូលបារាំងចំនួន ១១ប្រកួត នៅរដូវកាលនេះ​និងមាន ៧ ពិន្ទុដាច់ពីក្រុមលេខរៀងទី២ Lens។ PSGបានបាត់បង់កីឡាករខ្សែការពារស្លាប ឆ្វេង Acraf Hakimi នៅនាទីទី៥៧ ក្រោយពីរកឃើញ កំហុសថា​បានចាប់ទាញកីឡាករCengiz Under អោយដួល។

PSG vs Marseille: No goals as Messi plays in his 1st 'Classique' - The Week

គួតកត់សម្គាល់ថាការប្រកួតនេះក៏មាននូវភាពវឹកវរដោយសារអ្នកគំាទ្ររបស់ក្រុមម្ចាស់ផ្ទះបានបង្កបញ្ហា បាន​ដោយ​​បន្ថែមប៉ូលីសការពារដោយរបាំងខែល ខណៈអ្នកគាំទ្រម្ចាស់​ផ្ទះ​បានព្យាយាម​​គប់ដបដាក់ Neymarកំលុង​ពេល ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាត់ទាត់​ព្យាយាម​ទាត់បាល់​ពីជ្រុងក្នុងការប្រកួតនេះក្នុងការ​ប្រកួត​ពា​ក់​កណ្តាល​តង់ទី១និងទីពីរ៕

ប្រភពព័ត៍មាន៖ BBC