បរទេស៖ លោក Antonio Conte បើក​ចំហរ​ឲ្យ​មានការ​ពិភាក្សា​​​ទៅលើការ​ងារ​នៅក្លិប Manchester United ប្រសិន​បើ​លោក Ole Gunnar Solskjær ត្រូវ​បាន​បណ្តេញ​ចេញ ស្រ​បពេល​ដែលមាន​ព័ត៌​មានលេច​ឮ​​កាលពីថ្ងៃ​ចន្ទ​ថា កីឡាករ​ជាច្រើន​កំពុង​តែ​ចោទ​សួរ​ថា បុរស​សញ្ជាតិ​ន័រ​វែស​រូបនេះ អាច​ដឹកនាំ​ឲ្យ​ក្រុម​បន្ត​ទៀត ឬ​អត់​។

Antonio Conte as Manchester United manager won't work insists Peter  Schmeichel as legend gives dismissive verdict on Italian - Daily Record

ប្រភព​​ជាច្រើន​ដែល​ជិត​ដិត​ជាមួយនឹងក្លិប Man Utd បាន​ប្រាប់​ The Guardian ថា ការ​រ​បរា​ជ័យ​យ៉ាង​ខក​ចិត្ត​ក្នុងលទ្ធ​ផល ៥-០ ក្រោមស្នា​ដៃក្រុម Liverpool នាកីឡដ្ឋាន Old Trafford បាន​​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ការ​ជឿជាក់​លើ​លោក Solskjær ថា ជា​បុរស​ដែលត្រឹម​ត្រូវក្នុងការ​ដឹកនាំ​ក្លិប​នេះ​។ បុរស​វ័យ​៤៨ឆ្នាំ​រូបនេះ ត្រូវ​បានចាត់​ទុក​ថា មាន​ច្ទេក​ទេស​ដឹកនាំ​ល្អ ទាំងក្រុម​ក្រុម និង​ក្លិប​ទាំងមូល​។

Antonio Conte Open To Manchester United Job - But The Italian Still Has  Some Reservations

Man United ត្រូវ​បាន​គេ​ជឿជាក់​ថា កំពុ​តែ​ពិចារណា​ទៅលើ​​អនា​គត​របស់​លោក Solskjær ក្រោយ​ពី​រក​បានត្រឹម​តែ​១ពិន្ទុ​គត់​ពីការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ៤លើក​ចុងក្រោយក្នុងក្រប​ខ័ណ្ឌ Premier League​។ លោក Joel Glazer ដែល​ជា​ប្រធានក្លិប មាន​លំនៅ​ដ្ឋាន​នៅ​រដ្ឋ Florida ដោយ​ត្រូវ​ធ្វើ​ដំណើរ​៥​ម៉ោង​ទៅកាន់​ចក្រភព​អង់គ្លេស ហេតុនេះ ការ​សម្រេច​ចិត្ត​​ណា​មួយ អាច​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កិច្ច​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​​​គ្នា​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian