បរទេស៖ តើ​​គ្រូបង្វឹក​រូប​ណា​ដែល​លោក​អ្នក​ចង់​ឲ្យ​មក​ដឹកនាំ​នៅក្លិប Manchester United ក្នុង​ចំណោម​បេក្ខ​ភាព​ទាំង​៥​រូប​ខាងក្រោម​នេះ? ការ​រង​​បរា​ជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុងលទ្ធផល ៥-០ ក្រោមស្នា​ដៃក្រុម Liverpool បាន​ធ្វើ​ឲ្យ​លោក​គ្រូ​បង្វឹក Ole Gunnar Solskjaer ស្ថិត​លើផ្លូវ​នៃការ​ចាក​ចេញ បើ​ទោះ​បី​ទើប​តែ​ចុះ​កុង​ត្រា​ថ្មី​រយៈពេល​៣​ឆ្នាំ​កាលពី​៣​ខែ​មុន​ក៏ដោយ​។ លោក Solskjaer មិន​បាន​ដឹកនាំ​ឲ្យក្រុមខ្លួន​ឈ្នះ​ពាន​សូម្បី​តែ​១លើក ក្នុង​រយៈ​ពេល​៣​ឆ្នាំ​​ក្នុងនាម​ជា​គ្រូបង្វឹក​នៅ Old Trafford ហើយ Man Utd បាន​រង​បរា​ជ័យ​ក្រៅដី​៥លើក​ជាប់​ៗ​គ្នាក្នុង​ចំណោម​៩​ប្រកួត​ចុង​ក្រោយ ​បើ​ទោះ​បី​​នាំ​យក​កីឡាករ​ឆ្នើម​ៗ​មក​ចូល​រួម​ក្នុងក្លិប​ក៏ដោយ​។ ស្រប​ពេល​ដែល​ពេល​វេលា​របស់​លោក Solskjaer នៅ Man Utd ជិ​ត​អស់​ទៅ​ហើយនៅ សូម​មក​ចាប់​អារម្មណ៍​បេក្ខ​ភាព​ទាំង​៥​នាក់​ខាង​ក្រោមនេះ៖

១. លោក Antonio Conte

ក្នុង​នាម​ជា​គ្រូបង្វឹក​ដ៏ឆ្នើម​ម្នាក់ លោក Conte បាន​ជួយ​ឲ្យ​​​ក្លិប Chelsea ឈ្នះពាន Premier League ក្នុង​រដូវ​កាល​ទី​១​របស់​លោក​កាលពី​រដូវកាលឆ្នាំ​២០១៦-២០១៧​។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលីរូបនេះ កំពុង​តែ​គ្មាន​ក្លិប​ដឹកនាំ​ ក្រោយពី​ចាក​ចេញពីក្លិប Inter Milan កាលពី​ខែ​ឧសភា ក្រោយពី​បានដឹកនាំ​ឲ្យ​ក្លិប​នេះ លើកពាន Serie A ជាលើក​ដំបូង​ក្នុង​រយៈពេល​១១​ឆ្នាំ​។

២. លោក Zinedine Zidane

លោក Zidane គឺ​ជា​បេក្ខ​ភាព​ដ៏ឆ្នើមម្នាក់​ទៀត ក្រោយ​ពី​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​រួចជាស្រេច​ក្នុង​ការ​ដឹកនាំ​ក្រុម​ដែល​ប្រជុំ​ដោយ​តា​រាឆ្នើម​ៗនៅក្លិប Real Madrid និង​បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះពាន La Liga ២លើក​។ នេះ​គឺ​ជា​ចំណុច​ដែល Man United ចង់​បាន ហើយ​ភាព​ជោគជ័យ​របស់​លោក​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប ក៏​សក្តិ​សមក្នុងការ​ចូល​មក​ដឹកនាំ​ក្លិប​យក្ស​អង់គ្លេស​មួយនេះ ផង​ដែរ​។

៣. លោក Brendan Rodgers

ជម្រើស​ដ៏ល្អ​មួយផ្សេង​ទៀត​ដែលស្ថិតក្នុង​ទីផ្សារ​ក្នុងស្រុក​សម្រាប់ Man United គឺ​លោក Brendan Rodgers ដែល​ជា​គ្រូបង្វឹក​របស់ក្លិប Leicester​​។ បុរស​សញ្ជាតិ​អៀរ​ឡង់ខាង​ជើង​រូបនេះ បាន​បង្កើត​ស្នាដៃដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅក្លិប Liverpool តាមរយៈ​ការ​បង្កើត​ភាព​រឹង​មាំ​ឡើ​វិញ​សម្រាប់ក្លិប​នានៅចន្លោះ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៥​។

៤. លោក Erik Ten Hag

គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ ក៏​កំពុង​តែ​ទទួល​បាន​ការ​កោតសរសើរ​នៅក្លិប Ajax ផង​ដែរ ក្រោយពី​បានដឹកនាំ​​ឲ្យ​ក្រុម​​របស់​លោក ស្ថិតលើផ្លូវ​ឆ្ពោះទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League និង​ឈ្នះពាន Eredivisie មួយនេះ​។

លោក Luis Enrique

គ្រូបង្វឹក​សញ្ជាតិអេ​ស្ប៉ាញ​រូបនេះ គឺ​ជា​ជម្រើស​មួយផ្សេង​ទៀត ខណៈ​ដែល​លោក​គឺ​ជា​គ្រូបង្វឹក​ពោរពេញ​ដោយ​បទពិសោ​ធម្នាក់​​។ លោក​បាន​ឈ្នះពាន​៣ក្នុង​រដូវ​កាល​ទី​១​របស់​លោក​នៅក្លិប Barcelona និង​បាន​ឈ្នះពាន La Liga ១លើក​ទៀត ក្រោយពី​បាន​ដឹកនាំ​តារាឆ្នើម​ៗ​ដូច​ជា Lionel Messi, Luis Suarez និង Neymar ក្នុងក្រុម​តែមួយ៕

Spain s coach Luis Enrique at final match the UEFA EURO, EM, Europameisterschaft,Fussball 2020 semi final between Italy and Spain held at Wembley Stadium, in London, Britain, 06 July 2021. Semi Final: Italy vs Spain ACHTUNG: NUR REDAKTIONELLE NUTZUNG PUBLICATIONxINxGERxSUIxAUTxONLY Copyright: xKikoxHuescaxes-ESx GRAF5282 20210706-e9ed79f17c9e13af6e716b3a78d046b455fc4d45

ប្រភព​ព័ត៌​មាន៖ Channel News Asia