បរទេស៖ Man United នឹងអាចលេងបានល្អប្រសើរជាងនេះប្រសិនក្រុមមិនដាក់អោយPaul Pogba ចូលលេងនោះទេ ដោយយោង​ការ​លើកឡើងរបស់លោក  Paul Scholes ។ ការលើកឡើងរបស់វីរបុរសក្លឹបMan.Utdដែលបានរិះគន់​នូវការលេ​ង​មិនចេះ​គោរពលក្ខណ្ឌ និង មើលងាយគូបដិបក្សពីសំណាក់ខ្សែបម្រើអន្តរជាតិបារាំងរូបនេះកំលុងបរាជ័យចាញ់ក្រុមភ្ញៀវ Liverpool​យ៉ាង​អាម៉ាស់នៅទឹកដីOld Traffកាលពីថ្ងៃអាទិត្យ។

Man Utd legend Paul Scholes says 'disrespectful' Paul Pogba should NEVER  play for club again after Liverpool red card

សមាជិកជ័យលាភីWorld Cup ២០១៨ បានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្រោយពីត្រូវក្រុមលោកJurgen Klopp នាំមុខមុននៅតង់ទី១ក្នុងលទ្ធផល៤ទល់និង០ទៅហើយនោះ។ ហើយក្រុមលោកSolskjaer សង្ឃឹមថាខ្សែបម្រើ រូបនេះ​និងកែប្រែស្ថានការក្រុមបានឡើងមកវិញ ប៉ុន្តែផ្ទុយទៅវិញ Liverpool មានឪកាសរកបានគ្រាប់បាល់ទី៥មុនពេល Pogbaបា នរងពិន័យកាតក្រហមក្រោយប្រជែងយកបាល់ដ៏សាហាវលើខ្សែបម្រើ Naby Keita ។

Manchester United star Paul Pogba is 'just strolling through games', claims Paul  Scholes

លោកSolskjaer បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ «គាត់បានបង្កឱ្យមានអំពើហឹង្សាក្នុងរយៈពេល​ពីរបីឆ្នាំចុង​ក្រោយ​នេះ។ គ្រប់​គ្នា​ដឹង​ថា​គាត់មាន​ទេព​កោសល្យ​និង​ជឿ​ទុក​ចិត្ត​គាត់ ជាពិសេសគ្រូបង្វឹក ​គ្រប់​រូបក៏​ទុក​ចិត្ត​គាត់ដែរ ប៉ុន្តែ​​ទីបំផុត​​​គាត់​មក​​ធ្វើ​រឿង​បែប​នោះ។ វាមិនមែនជាកំហុសរបស់ Ole ទាំងស្រុងទេ ប៉ុន្តែចំនុចនេះ គឺជា​ផ្នែក​មួយ​ដែលស្ទើរតែផ្តល់លទ្ធផល​សរុប​ដល់​Man.Utd មកទល់ថ្ងៃនេះ»៕

 

ប្រភពព័ត៍មាន៖ Goal