បរទេស៖ ស្ថានភាពរបួសរបស់ Erling Haaland គឺមានសភាពធ្ងន់ធ្ងរជាងអ្វីដែលក្លឹប Dortmund កំពុងតែបង្ហាញក្តីបារម្មណ៍ពី​ដំបូងទៅទៀត។

Erling Haaland's eye-watering wage demands that would see him usurp  Cristiano Ronaldo - Mirror Online

យោងតាមការអះអាងពីមិត្តភក្រ្តជិតស្និទរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះគឺ កីឡាករ Jan Aage FJörtoft បាន​និយាយថា កីឡាកររូបនេះនិងត្រូវអវត្តមានរហូតដល់ឆ្នាំ២០២២ឯណោះ។ ដូចគ្នានេះផងដែរអ្នកគាំទ្រក្លឹបយក្ស​អាឡឺ​ម៉ង់​ក៏នឹងមិនមានអារម្មណ៏​សប្បាយចិត្តចំពោះព័ត៌មាននេះទេ ដោយសារតែពួកគេនឹងមិនអាចឃើញ Haaland ចូល​លេង​ក្នុង​រយៈពេលយូរ ដោយសារ​របួស​ត្រគាក។ ផ្ទុយពីការអះអាងកាលពីពេលថ្មីៗនេះថា Dortmund បានបញ្ជាក់ថាកីឡាករអន្តរជាតិ​ន័រវេសនឹងអវត្តមានត្រឹមតែ​ពីរទៅបី​សប្តាហ៍ ប៉ុណ្ណោះ ។

Nach Haaland auch ohne Malen? So könnte der BVB gegen Ingolstadt spielen

ប្រភព​ពីគេហទំព័រ Bild  របស់អាឡឺម៉ង់បានលើកឡើងថាខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូបនេះ​បានខឹង​សម្បារ​នឹង​អ្នក​ចាត់​ការ​របស់​ខ្លួនលោក Marco Rose ព្រោះតែរូបគេ​ជឿ​ថាអ្នកចាត់ការទូទៅរូបនេះបានដាក់អោយHaaland ចូលលេង​ក្នុង​​ជំនួបបរាជ័យជាមួយម្ចាស់ផ្ទះ  Ajax ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​មានបញ្ហា​របួស៕

 

ប្រពភព័ត៍មាន៖ Besoccer