បរទេស៖ ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់បាល់​ឈ្នះ ក្នុង​ពេល​ក្រុម AC Milan បានផ្តួលក្រុម Torino ក្នុង​លទ្ធផល ១-០ កាលពីថ្ងៃ​អង្គារ ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឡើង​ឈរលើកំពូល​តារាងនៃក្រប​ខ័ណ្ឌ Serie A បើ​ទោះ​បី​លេង​មិនបាន​នៅកីឡដ្ឋាន San Siro ក៏ដោយ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Giroud បា​ន​រក​គ្រាប់បាល់​ទី​៤​របស់​គេក្នុងការ​ប្រកួតលីក បើ​គិត​ចាប់​តាំងពីផ្ទេរមក​ពីក្លិប Chelsea នៅនាទី ទី​១៤ ក្នុងការ​ប្រកួត​ជាមួយនឹងក្រុម Torino ដើម្បី​ជួយ​ឲ្យ AC Milan នាំមុខ​៣ពិន្ទុ​ជា​បណ្តោះ​អាសន្ន​លើ​កំពូល​តារាង​។ ប៉ុន្តែ Napoli អាច​​ដណ្តើម​យក​ចំណាត់​ថ្នាក់លេខ​១​វិញ នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ប្រសិន​បើ​ពួកគេ​យកឈ្នះលើក្រុម Bologna​។

Giroud បានប្រាប់​សារ​ព័ត៌មាន​ DAZN ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយណាស់ យើង​ធ្វើ​បាន​យ៉ាងល្អ ក្នុងការ​ប្រកួតនេះ ហើយ​រា​រាំង​មិន​ឲ្យ Torino បង្កើត​ឱកាស​បានច្រើន​។ យើង​មាន​៣ពិន្ទុ ដែល​ជា​រឿង​ដ៏សំខាន់​បំផុត​​។ យើង​លេង​រាល់​៣​ថ្ងៃ​ម្តង ហើយ​វា​ពិត​ជា​ពិបាក​សម្រាប់​រាង​កាយ ហេតុនេះ អ្វី​ៗមិនល្អ​ឥត​ខ្ចោះ​ឡើយ ប៉ុន្តែ យើង​ពិត​ជា​រីក​រាយ​ជាមួយនឹង​ជ័យ​ជម្នះ​នៅ​រាត្រីនេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia