បរទេស៖ Antonio Conteទាមទារប្រាក់ឈ្នួលប្រមាណ ១០ លាន​ផោន​ក្នុង​មួយ​ឆ្នាំប្រសិនជារូបលោក​ក្លាយជាអ្នក​ចាត់​ការ​ទូទៅ​ថ្មី ​នៅក្លឹបបិសាចក្រហម Man Utd យោងគេហទំព័រអង់គ្លេស The Mirror បានចុះផ្សាយ ។ក្រោយរង​បរា​ជ័យ​យ៉ាងអាម៉ាស់នៅទឺកដីខ្លួនឯងក្រោមថ្វីជើងក្រុមភ្ញៀវ Liverpool ក្នុងលទ្ធផល៥ទល់និង០កាលពីចុង​សប្តាហ៍​មុន​ Man Utd កំពុងពិចារណាចែកផ្លូវគ្នាជាមួយលោក Ole Gunnar Solskjaer។

Antonio Conte Open To Manchester United Job - But The Italian Still Has  Some Reservations

ក្រៅពីអតីតគ្រូបង្វឹក Inter Milan នៅមានអតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane និងលោក BrendanRodgers ក៏ជាបេក្ខភាពដែលផ្សារភ្ជាប់មកទទួលតំណែងដឹកនាំក្រុមជើងឯកអង់គ្លេស២០សម័យផងដែរ។​ទោះយ៉ាងណា លោក Conte ដែលធ្លាប់ដឹកនាំ Chelsea ឈ្នះពាន Premier League និង Juventus ព្រមទាំង Inter Milan ឈ្នះពាន Serie A ត្រូវបានចាត់ទុកជាបេក្ខភាពឈានមុខដើម្បីចូលមកដឹកនាំនៅកីឡាដ្ឋាន Old Trafford។

EPL: Conte ready to break personal rule to replace Solskjaer at Man Utd -  Daily Post Nigeria

ប្រភពមួយផ្សេងទៀតពីគេហទំព័រ The Guardian ក៏បានអះអាងផងដែរថា លោក Conte ទំនងជាមានការស្ទាក់​ស្ទើរក្នុងការទទួលយកការងារនៅពាក់កណ្តាលរដូវកាល ប៉ុន្តែបុរសវ័យ ៥២ឆ្នាំ ឆ្នាំរូបនេះអាចនឹងធ្វើ​ការពិចារ​ណារសាជាថ្មីចំពោះឱកាសពិសេសនេះ ។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Conte មិនមានក្លឹបដឹកនាំនោះទេ​គិតចាប់​តាំងពីពេលចែកផ្លូវគ្នាជាមួយក្លឹប​ Inter Milan នៅខែឧសភា ក្រោយជួយ​អោយពួកគេ ឈ្នះពានSerieA ជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ២០១០៕

 

ប្រភពព័ត៍មាន៖ Sportsmole