បរទេស៖ កីឡាករ Donny van de Beek និង Jesse Lingard នៅតែជាជាចំងល់សម្រាប់មិត្តរួមក្រុមជាពិសេសប្រិយមិត្តក្រុមបិសាចក្រហមដែលមិនអាចមានពេលវេលា បង្ហាញខ្លួនជួយក្រុមបានពេញដៃពេញជើងនៅឡើយ នៅរដូវកាលនេះយោងគេហទំព័រ Manchester Evening News បានចុះផ្សាយ។ខ្សែបម្រើកណ្តាល Van de Beek ទើបតែចូលលេងបាន៦ នាទីប៉ុណ្ណោះសម្រាប់រដូវកាលនេះ ស្របពេលមានពត៌មានចុះផ្សាយថាយុវជនថ្នាលដែលរីកចម្រើនធំធាត់ពីក្លឹប Ajax បានជម្រុញអោយភ្នាក់ាររបស់ខ្លួនជួយទាក់ទងស្វែងរកក្លឹបថ្មីដើម្បីបន្តអាជីព នៅរដូវក្តៅឆ្នាំ ២០២២ខាងមុខនេះ។

ទន្ទឹមនឹងនេះដែរខ្សែបម្រើស្លាប Lingard ត្រូវបានគ្រូបង្វឹកSolskjaer បានបញ្ជាក់កាលពីដើមរដូវកាលនេះ ថាកីឡាករអន្តផែនការរបស់គាត់សម្រាប់រដូវកាលថ្មី ប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៨ឆ្នាំរូបនេះក៏មិនទាន់បានចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូងនៅក្របខណ្ឌ Premier League សម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យនារដូវកាលនេះដដែល។

ប្រភពខាងលើបន្តថាសូម្បីតែ Daniel James គឺអាចជាឧទាហរណ៏ព្រោះតែរូបគេដែលបានចាប់ផ្តើមចូលលេងនៅដើមរដូវកាល ប៉ុន្តែទីបំផុតត្រូវបានក្លឹបលក់ទៅឱ្យគូប្រជែង Leeds United ។ ទោះយ៉ាងណាមជ្ឈដ្បានបាល់ទាត់បានព្យាករណ៏ថាកីឡាករទាំងពីរអាចនិងមានឪកាសវិលត្រលប់មកប្រកួតប្រជែងតំណែងរបស់ខ្លួន វិញនាពេលខាងមុខ ខណៈក្រុមប្រឹក្សាភិបាលរបស់ក្លឹបនៅតែមិនទាន់ពិចារណាចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Solskjaer នៅឡើយ។

Lingard បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងនាមកីឡាករ បម្រុងពេលប្រកួតជាមួយក្រមសារិកាព្រៃ Newcastle United និងអតីតក្លឹបញញួរធំ West Ham នៅរដូវកាលនេះ ប៉ុន្តែបានក្លាយជាកីឡាករបម្រុងដែលត្រូវក្លឹប មិនដាក់អោយចូលលេងសោះសម្រាប់ការប្រកួត៣លើកចុងក្រោយនៅក្របខណ្ឌ Premier League៕
ប្រភពព័ត៍មាន៖ Sportsmole
