បរទេស៖ ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Manchester City បាន​ធ្លាក់​ចេញពីពាន League Cup ក្រោមស្នា​ដៃក្រុម West Ham United ក្រោយពី​ការ​ស៊ុត​បាល់​ប៉េណាល់កាត់សេចក្តី នាកីឡដ្ឋាន London កាលពីថ្ងៃ​ពុធ ដើម្បី​បញ្ចប់​ការ​គ្រប់គ្រង​​របស់ក្រុម​លោក Pep Guardiola ត្រឹម​រយៈ​ពេល​៤​ឆ្នាំក្នុ​ងយុទ្ធនាការ​នេះ​។

ការ​ប្រកួតនេះ បាន​ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េណាល់ទី ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ ហើយ​ក្រុម​ញញួរ​ធំ បាន​យឈ្នះក្នុងលទ្ធផល ៥-៣ ដើម្បី​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ស្រប​ពេល​ដែល​ក្រុម Manchester United ក៏​បាន​ធ្លាក់​ចេញ​កាលពី​ជុំ​មុន ក្រោមស្នា​ដៃក្រុម West Ham កាលពី​ជុំ​មុន​ មានន័យ​ថា League Cup មិនត្រូវ​បាន​ឈ្នះ​ពាន​ក្លិបនៅ Manchester ជាលើក​ដំបូង បើគិត​ចាប់​តាំងពីឆ្នាំ​២០១៥​។

​ លោក Stuart Pearce ជំនួស​ការ​គ្រូបង្វឹក​របស់​ក្លិប West Ham បាន​ឲ្យដឹង​ថា៖ «អ្នក​ឈ្នះ​ការ​ប្រកួត​ខ្លះ អ្នក​ចាញ់​ការ​ប្រកួត​ខ្ល ប៉ុន្តែ ជាមួយ​នឹង​ភាព​រឹងមាំ និងភាព​ស្មោះត្រង់​ដែលយើង​បាន​បង្ហាញ យើង​សក្តិ​សម​នឹង​ឈាន​ទៅ​វគ្គ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia