បរទេស៖ Man Utd កំពុងយល់កាន់តែច្បាស់ថាក្រុមនិងត្រូវប្រឈមការបាត់បង់ Paul Pogba ដោយគ្មានតម្លៃខ្លួន នៅពេល​បញ្ចប់​រដូវកាលនេះយោងគេហទំព័រ ESPN បានចុះផ្សាយ។ ខ្សែបម្រើកណ្តាលរូបនេះនៅឡើយសម្រេចចិត្តបន្តកុងត្រា​ថ្មីជាមួយ​ក្លឹប​នោះទេ ដូច្នេះកីឡាករវ័យ២៨ឆ្នាំ​រូប​នេះ និងអាចចាកចេញពីកីឡាដ្ឋាន Old Trafford  ក្រោយពេលកិច្ច​សន្យា​អស់​សុពល​ភាព​នៅខែមិថុនា ២០២២​ខាង​មុខ​នេះ។ ភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola ថ្មីៗនេះបានបង្ហើប​ថាកូន​ក្រុម​របស់ខ្លួនដែលជាសមាជិកជ័យលាភីWorld Cup ២០១៨ រូបនេះនៅមិនទាន់បានគិតពីការបន្តអាជីពនៅអង់គ្លេស​រឺយ៉ាង​ណានោះទេ ស្របពេល Real Madrid, Juventus និង Paris Saint-Germain សុទ្ធតែកំពុងតាមដាន​ស្ថាន​ការណ៏​របស់​គេជានិច្ច។

Paul Pogba: Manchester United midfielder rubbishes report of Ole Gunnar  Solskjaer snub | Football News | Sky Sports

ប្រភពខាងលើបន្តថាៈ Man United និងព្យាយាមលក់ Pogba ក្នុងខែមករា ប្រសិនជាដំណើរការចរចាមិនទទួលបានផ្លែផ្កា និងឈានដល់ទីបញ្ចប់ដោយគ្មានដំណោះស្រាយរឺជាប់គាំង នោះ។មួយវិញទៀត Pogba និងមិនមានវត្តមានជួយក្រុម​សម្រាប់​​ការប្រកួត​នៅលីកកំពូលអង់គ្លេស Premier League បីលើក​បន្ទាប់ពោលគឺជាមួយ Tottenham Hotspur និង​គូប្រជែង Man. City និង Watford ក្រោយ​ត្រូវរង​កាតក្រហមបណ្តេញចេញពេលចាញ់Liverpool ៥ទល់និង0 កាល​ពី​ចុងសប្តាហ៍មុន។

Man Utd legend Paul Scholes says 'disrespectful' Paul Pogba should NEVER  play for club again after Liverpool red card

Pogba ធ្លាប់ចាកចេញពី Old Trafford ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០១២ទៅចូលរួមជាមួយJuventus និងបានចំណាយ​ពេល៤ ឆ្នាំជាមួយភាពជោគជ័យដោយជួយពួកគេឈ្នះពានលីកកំពូលអ៊ីតាលី ៤ដង មុនពេលវិលត្រលប់មក Man.Utdក្នុងកិច្ចព្រមព្រៀងកំនត់ត្រា៩០លាន​ផោនក្រោមរជ្ជកាលដឹកនាំរបស់អតីតគ្រូបង្វឹកលោកJose Mourinho៕

 

ប្រភពព័ត៍មាន៖ Sportsmole