បរទេស៖ Cristiano Ronaldo បានបញ្ជាក់នៅលើបណ្តាញសង្គម Instagram ថាខ្លួននិងគូស្នេហ៏នាង​Georgina Rodriguez ពួកគេទាំងពីរកំពុងស្វាគមន៍កូនភ្លោះទីពីរក្រោយពីតារាម៉ូដែលសញ្ជាតិ​សញ្ជាតិអេស្បាញ​រូប​​នេះ​កំពុង​​​​​​​ផ្ទៃពោះ។ប្រធាន​ក្រុម​ជម្រើស​ជាតិព័រទុយហ្គាល់វ័យ ៣៦ ឆ្នាំរូបនេះបានរៀបរាប់យ៉ាងដូច្នេះថាៈ យើងពិត​ជាមិនអាចរង់ចាំពេលវេលាដើម្បីជួបពួកគេខ្លាំងណាស់ ។

Cristiano Ronaldo and Georgina Rodríguez are having twins | Evening Standard

 Ronaldo បច្ចុប្បន្នមានកូន៤នាក់ បន្ទាប់ពីបានក្លាយជាឪពុកជាលើកដំបូងក្នុងឆ្នាំ២០១០ នៅពេលដែលកូន​ប្រុសច្ប​ង​Cristiano Jr បានកើតនៅថ្ងៃទី ១៧ ខែមិថុនានាទឹកដីសហរដ្ឋអាមេរិក។ គាត់​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​ឈ្មោះម្តាយ​កុមាររូបនេះជា​សាធារណៈយោង​តាម​ការ​ព្រមព្រៀង​ជាមួយខ្លួននោះឡើយ ដោយបានត្រឹម​តែដឹ​ងថានារីម្នាក់នោះជាស្រ្តីធ្វើការនៅហាងមួយកន្លែង​។ កីឡាក​រលេង​ល្អ​បំផុតរបស់ពិភពលោក៥សម័យក៏​បន្ត​ក្លាយឪពុកបង្កើតកូនភ្លោះស្រី Eva និងកូនប្រុស Mateo កើតនៅថ្ងៃទី ៨ ខែ​មិថុនា ឆ្នាំ២០១៧ នៅសហរដ្ឋអាមេរិកផងដែរ ហើយស្រ្តីជាម្តាយរបស់ពួកគេក៏នៅតែមិន​បានបង្ហាញ​ពីសាវតា​ពួកគេទេ ដោយបាន​ត្រឹម​តែ​ពាក្យសេវាម្តាយពរពោះជំនួសប៉ុណ្ណោះ។វាក៏មិនមែនជាកូន​លើកដំបូង ​សម្រាប់​នាង Georgina Rodríguez  ឡើយព្រោះតែពួកគេ​បានផ្តល់​កំណើតកូន​ស្រីម្នាក់​រួចមកហើយគឺកុមារី Alana Martina នៅថ្ងៃ ទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៧ កន្លងទៅ។

Cristiano Ronaldo urges his kids to not disrupt his home workout amid  isolation due to Covid-19 - Sports News

 ទំនាក់ទំនងរវាងRonaldo និងនាង Georgina Rodríguez ធ្លាប់បានផ្តល់ សម្ភាសន៍ រឿងជីវិតពិតតជាមួយ​កម្មវិធី​ទូរ​ទស្សន៏​ឈ្មោះ Piers Morgan កាលពីឆ្នាំ២០១៨ ខណៈRonaldo ដោយបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ គាត់(Geogina) គឺជាផ្នែកមួយ​នៃជីវិតព្រោះ​នាងបាន​ជួយខ្ញុំ​យ៉ាងច្រើន​។ ហើយខ្ញុំស្រលាញ់គាត់ខ្លាំង។ប្រា កដណាស់យើង​នឹង រៀបការ​នៅ​​ថ្ងៃអនាគតវា​ជា​ក្តី​សុបិន្តរបស់​អ្នកម្តាយ​ខ្ញុំ​ផង​ដែរ៕

 

ប្រភពព័ត៍មាន៖ Metro