បរទេស៖ Napoli បានបន្តរក្សាកំនត់ត្រា ឈ្នះ ៥លើកសម្រាប់ការប្រកួតនៅក្នុងទឹកដី នៅរដូវកាលនេះជាមួយនឹងជ័យជម្នះ ដោយផ្តួលក្រុមភ្ញៀវ Bologna ៣ទល់និង០ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រលប់ទៅឈរនៅកំពូលតារាង Serie A វិញ។Napoli បានបាត់របូតពិន្ទុកាលពីចុងសប្តាហ៍មុនជាមួយនឹងលទ្ធផលស្មើគ្នា 0ទល់និង0 នៅទឹកដីក្រុម Roma បន្ទាប់ពីទទួលបានជ័យជម្នះចំនួន ៨ លើកជាប់ៗគ្នា ប៉ុន្តែក្រុមរបស់លោក Luciano Spalletti បានត្រលប់មករកភាពល្អបំព្រងឡើងវិញជាមួយលទ្ធផលគួរជាទីទុកចិត្ត ។

Serie A | Napoli 3-0 Bologna: the Azzurri send signal to rivals - Football Italia

ខ្សែបម្រើសញ្ជាតិអេស្បាញ Fabian Ruiz ​មានឪកាសស៊ុតរកបានគ្រាប់បាល់ នៅនាទីទី១៨ដោយ ជើងឆ្វេង បញ្ចូលទីបានយ៉ាងល្អ ខណៈ អ្នកចាំទីប៉ូឡូញ Lukasz Skorupski របស់ Bologna មិនអាចជួយសង។ Napoli ទទួលបានបាល់ប៉េណាល់ទីនៅនាទីចុងក្រោយនៃតង់ទីមួយ ធ្វើបានសម្រេចដោយ​ខ្សែប្រយុទ្ធអន្តរជាតិ អ៊ីតាលី Lorenzo Insigne នៅពេលដែលខ្សែការពារឈីលី Gary Medel ត្រូវបាន​ពិន័យ​ដោយសារ បាល់ ប៉ះដៃ​ពេលប្រជែងជាមួយខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា Victor Osimhen ។Insigne បានបន្ថែមបាល់ប៉េណាល់ទី​គ្រាប់ទី​ពីរនៅនាទីទី ៦២នៅពេលដែលខ្សែការពារBologna ធ្វើអោយ  Osimhen ដួលក្នុងប្រអប់គ្រោះថ្នាក់។

Napoli vs. Bologna - Football Match Report - October 28, 2021 - ESPN

Napoli បច្ចុប្បន្ននៅតែបន្តរក្សាកំន់តត្រាមិនស្គាល់ចាញ់សោះក្នុង ១៦ ប្រកួតនៅក្នុងផ្ទះគិតចាប់តាំងពី ខែមករា និងបច្ចុប្បន្នមាន ២៨ ពិន្ទុស្មើនិងគូប្រជែង AC Milan ប៉ុន្តែខុសគ្នាលើគ្រាប់បាល់ស៊ុតបញ្ចូលទី ស្របពេលក្រុម ការពារតំណែងជើងឯក Inter Milan ឈរនៅលេខរៀងទី ៣ មានគម្លាតពីក្រុមទាំងពីរចំនួន៧ពិន្ទុគិតត្រឹមសប្តាហ៏ ទី១០៕

ប្រភពព័ត៍មាន៖ Besoccer