បរទេស៖ Man United ស្វាគមន៏ការវិលត្រលប់មកវិញរបស់កីឡាករ Raphael Verane និង Anthony Martial មុនជំនួប ការប្រកួតនៅក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ស្អែកនេះជាមួយក្រុម Tottenham Hotspurយោងប្រភពពីគេហទំព័រផ្លូវការរបស់ក្លឹបបានចុះផ្សាយ។

បច្ចុប្បន្នអ្នកចាត់ការទូទៅសញ្ជាតិន័រវេលោក Ole Gunnar Solskjaer កំពុងតស៊ូដឹកនាំក្រុមដើម្បី សង្គ្រោះតួនាទីរបស់លោកដែលកំពុងតែឡើងកំដៅក្រោយបរាជ័យក្នុងទឹកដីOld Trafford ដោយលទ្ធផល ៥ទល់និង០ កាលពីចុងសប្តាហ៍មុនជាមួយគូប្រជែង Liverpool ។

Raphael Varane បានអវត្តមានគិតចាប់តាំងពីថ្ងៃទី ១០ ខែតុលា បន្ទាប់ពីមានបញ្ហារបួសក្រលៀនកំលុងពេលពេលបំពេញកាតព្វកិច្ចអោយក្រុមមាន់គកបារាំង ។Anthony Martial ក៏មានបញ្ហារបួសខណៈកីឡាករទាំងពីរបានបង្ហាញខ្លួនចុងក្រោយពេលប្រកួតជាមួយ Everton កាលពីដើមខែតុលានេះ៕
ប្រភពព័ត៍មាន៖ Sportsmole
