បរទេស៖ Cristiano Ronaldo និងខិតទៅយ៉ាងប្រកៀកជាមួយកំនត់ត្រាដ៏អាក្រក់មួយក្នុងអាជីពនៅរយៈពេល១២ ឆ្នាំនៅ​ពេល​ដែលរូបគេ​ត្រៀម​​លក្ខណៈ​ធ្វើការប្រកួតក្នុងជំនួបរវាងក្រុមភ្ញៀវបិសាចក្រហម Man. Utd ទល់នឹង Tottenham Hotspur នៅរាត្រីថ្ងៃសៅរ៍ទី៣០តុលា២០២១នេះ ។ គួររំលឹកថាខ្សែប្រយុទ្ធស្លាបវ័យ ៣៦ ឆ្នាំរូបនេះបានរកបានទើបតែ៣ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញ​ខ្លួន​ក្នុង​ក្របខ័ណ្ឌ Premier League ចំនួនពីរ​លើកដំបូងពេលជួប Newcastle  និង West Ham ក្រោយត្រលប់ពីJuventusមកកាន់ទឹកដី Old Trafford វិញ។

Cristiano Ronaldo: I'll shut the critics up | Marca

ផ្ទុយទៅវិញ Ronaldo ខកខានរកគ្រាប់បាល់ដល់ទៅ៤លើកចុងក្រោយពេលប្រកួតជាមួយ Aston Villa, Everton, Leicester City និង Liverpool  មានន័យថាប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់រូបនេះបានតាម​ទាន់​កំនត់ត្រាពេលលេងអោយក្រុមអធិរាជសReal Madridកាលពីចន្លោះ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅពេល​ដែល​គាត់មិនអាចរកគ្រាប់បាល់បាននៅលីកកំពូលLa Liga ចំនួនបួនដងជាប់គ្នា។

Cristiano Ronaldo transfer: How much is Ronaldo's salary at Manchester  United? How much could he earn per day, month and year? What has Ole Gunnar  Solskjaer said? | The Scotsman

សម្រាប់Man.Utdវិញ Ronaldo មិនដែលធ្លាប់ខ្សត់គ្រាប់បាល់បញ្ចូលទីរហូតដល់ទៅ៥លើកជាប់ៗគ្នានោះទេ  ក្នុង​អំឡុងពេលប្រកបអាជីពនៅអង់គ្លេសប៉ុន្តែធ្លាប់មិនអាចរកគ្រាប់បាល់បានរហូតដល់ទៅ ៩ប្រកួត ឯណោះ​នៅចន្លោះ​ខែ​វិច្ឆិកា ២០០៨ ដល់ខែមករា២០០៩ មុនពេលចាកចេញទៅReal Madrid ។ សម្រាប់ការប្រកួត​នៅ​ក្របខណ្ឌ Champiion League កីឡាករវ័យ៣៦ឆ្នាំរូបនេះរកបានគ្រាប់បាល់៣លើករូចមកហើយពេល​បរាជ័យ​ចាញ់ក្រុម​Young Boy  ប៉ុន្តែបានរកគ្រាប់បាល់ជ័យជំនះដ៏អស្ចារ្យជួយក្រុមដោយផ្តួល Villarreal និង Atalanta BC​សម្រាប់​គ្រាប់បាល់ចុងម៉ោងជិតបញ្ចប់ការប្រកួតទាំងពីរលើកនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole