បរទេស៖ លោក Ole Gunnar Solskjaer ក្រោយឆ្លងកាត់សប្តាហ៍ដ៏លំបាកនិងអួរអាប់បំផុត ប៉ុន្តែអ្នកចាត់ការ ទូទៅក្រុមបិសាចក្រហមរុបនេះបានលើកឡើងថារូបលោកបានត្រៀមលក្ខណៈរួចរាល់ក្នុងការសម្លឹងរកជ័យជំនះដើម្បីស្តាមុខមាត់ក្រុមឡើងវិញក្នុងជំនួបជាមួយ Tottenham នៅរាត្រីថ្ងៃសៅរ៏នេះសម្រាប់ការប្រកួតក្របខណ្ឌ Premier Legue សប្តាហ៏ទី១០វេលាម៉ោង១១និង៣០នាទីយប់ម៉ោងនៅក្នុងប្រទេសកម្ពុជាយើង ។

គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះបានរងសម្ពាធបាត់បង់តួនាទីជាខ្លាំងក្រោយបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវLiverpool កាលពីសប្តាហ៏មុនក្នុងលទ្ធផល៥ទល់និង០ដែលរុញអោយពួកគេឈរនៅលេខរៀងទី ៧ ក្នុងក្របខ័ណ្ឌ Premier League និងតាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន ៨ ពិន្ទុ។

លោកSolskjaer បន្ថែមថាៈយើងត្រូវការការឆ្លើយតបជាវិជ្ជមាន។វាជាការងាររបស់ខ្ញុំក្នុងការដាក់កីឡាករក្នុងទម្រង់លេងដែល ត្រឹមត្រូវ”។ខ្ញុំទទួលខុសត្រូវចំពោះហេតុការណ៏ឆ្លើយតប លទ្ធផលប្រកួត ។ ហើយវាមិននៅកន្លែងណាដែលនៅជិតបំផុតរបស់យើងនោះទេ។លោកSolskjaerបន្តថាៈ គ្មានកីឡាករណាម្នាក់ រួមទាំងប្រធានក្រុម Harry Maguire ត្រូវបានដកចេញពីជជម្រើស១១នាក់ដំបូងនោះទេ ។ខ្ញុំរំពឹងថាពួកគេម្នាក់ៗនឹងប្រើប្រាស់អោយអស់ពីសមត្ថភាពដើម្បីជួយក្រុម។

ក្រោយពីវត្តមានរបស់Sir Alex Ferguson នៅឯទីលានហ្វឹកហាត់របស់ក្លឹបកាលពីដើមសប្តាហ៍នេះជាមួយនិងសំនួរសួរថារូបលោកចង់ស្រោចស្រង់ស្ថានការណ៏ដែលដូចដែលកំពូលគ្រូបង្វឹកធ្លាង់ធ្វើបានជោគជ័យនៅកំលុងឆ្នាំ១៩៩០នោះទេ?លោក Solskjaer បានឆ្លើយតបថា :ខ្ញុំទទួលយកការកែលំអរនិងផ្លាស់ប្តូរយោបល់ជាមួយគាត់ខណៈCristiano Ronaldo ក៏មានវត្តមានដែរ៕
ប្រភពព័ត៍មាន៖ BBC
