បរទេស៖ Juventus បានធ្លាក់ទៅកាន់លេខរៀងទី ៩ ក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Hallas Verona ក្នុងលទ្ធផល២ទល់និង១ សម្រាប់ការប្រកួតលីកកំពូលអ៊ីតាលីSerieA សប្តាហ៏ទី១១កាល​ពីយប់​​​​ថ្ងៃសៅរ៏ទី ៣០ តុលា ២០២១។ សម្រាប់ក្រុមលោក Massimiliano Allegri គឺជាការបរាជ័យ​ក្នុងលីគ​លើកទី ៤ហើយសម្រាប់ រដូវកាលនេះ។

Verona vs Juventus (Serie A) Highlights

ខ្សែប្រយុទ្ធ Giovanni Simeone ដែលជាកូន​ប្រុសរប​ស់គ្រូបង្វឺ​ក​At.Madrid​លោកDiego Simeoneមានឪកាសរកបានគ្រាប់បាល់ ពីរគ្រាប់ក្នុងរយៈពេល ៣ នាទីពោលគឺនៅ​ចន្លោះនាទីទី១០និង១៤ដើម្បីអោយម្ចាស់ផ្ទះនាំមុខមុខ ២-0 ។ ខ្សែការពារសហរដ្ឋអាមេរិក Weston McKennie មានឪកាសវាយបកតាមពីក្រោយ១គ្រាប់​វិញក្រោយ​នៅសល់​តែ១០នាទីនិងបញ្ចប់ការប្រកួត ប៉ុន្តែមិន បានផ្តល់ លទ្ធផលវិជ្ជមានសម្រាប់ក្រុមនោះឡើយ ។

Serie A Highlights: Verona 2-1 Juventus - Football Italia

លទ្ធផលនេះបានលើកក្រុម Verona ឈរនៅពីលើក្រុម Juventusតែតាមពីក្រោយក្រុមកំពូលតារាង Napoli និង AC Milan ចំនួន ១៣ពិន្ទុ។Napoli ត្រៀមជួបក្រុមលេខរៀងទី១៩បាតតារាងSalernitana នៅថ្ងៃអាទិត្យ នេះខណៈគូប្រជែងAC.Milan ធ្វើដំណើរទៅជួបក្រុមលេខ ៤ Roma នាយប់ថ្ងៃដូចគ្នា៕ឮ

ប្រភពព័ត៍មាន៖ BBC