បរទេស៖ Barcelona មានបំណងចង់ខ្ចីជើងខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Man. United នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខមករា២០២២ខាងមុខនេះ។ គួរបញ្ជាក់ថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះនៅតែបន្តជាប់គាំងមិនអាចរកដំណោះស្រាយ សម្រាប់ឪកាសចូលលេង ក្រោមការដឹកនាំ​របស់​លោក Ole Gunnar Solskjaer  ស្របពេលកីឡាករអន្តរជាតិហូឡង់រូបនេះបាន បង្កើនការចរ​ចារ​ចង់ចាក​ចេញ​ពីទឹកដី Old Trafford តែម្តង។

You can tell' - Agent chimes in after second Van de Beek transfer blocked

Van de Beek ធ្លាប់ត្រូវបានជម្រុញការផ្លាស់ទៅកាន់ទឹកដី Real Madrid កាលពីពេលថ្មីៗកន្លងទៅនេះ។ទោះ​ជាយ៉ាងណាប្រភពពីគេហទំព័រ Sport បានលើកឡើងថាក្លឹបយក្សកាតាឡាន់មានបំណងឆ្មក់ឪកាសចុះ​ហត្ថ​លេខា​នាំយក Van de Beek ទៅកាន់ទឹកដីCamp Nou ជាមួយជម្រើសទិញផ្តាច់ជាអចន្រ្តៃយ៏ប្រសិនជាDe Beek អាចសម្របខ្លួននិងបង្ហាញសមត្ថភាពជួយក្រុមបានល្អ។

Donny van de Beek will make fresh attempt to leave Manchester United in  January - HCA Barbieri News

Barcelona  សម្លឹងឃើញថាអតីតយុវជនថ្នាលក្លឹប Ajax ដែលចូលលេងបានត្រឹមតែ៦ នាទីប៉ុណ្ណោះនៅក្រប​ខណ្ឌ Premier League រដូវកាលនេះនិងជួយពង្រឹងតំបន់ បម្រើកណ្តាល និង បង្កើនឪកាស​រកគ្រាប់​បាល់​សម្រាប់​ក្រុមបានល្អប្រសើរជាងពេលបច្ចុប្បន្ន។ផ្ទុយទៅវិញ Van De Beek កុងត្រារបស់ខ្លួនមាន​សុពល​ភាព​ជា​មួយ​ក្លឹបMan.Utdរហូតដល់ឆ្នាំ២០២៥ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole