បរទេស៖ លោក Antonio Conte បាន​យល់​ព្រម​​ទទួល​ការ​ងារ​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Tottenham ក្នុង​កិច្ច​សន្យា​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៣ និង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា ដោយ​រង់​ចាំ​តែ​សេចក្តី​លម្អិត​ចុងក្រោយ​ប៉ុណ្ណោះ​។

លោក​នឹ​ជំនួស​កន្លែង​របស់​លោក Nuno Espírito Santo ដែល​ត្រូវ​បាន​បណ្តេញ​ចេញកាលពីថ្ងៃចន្ទ ក្រោយពី​កាន់​តំណែង​បាន​៤​ខែ និងដឹក​នាំ​បាន​១៧​ប្រកួត​។ ការ​ចរ​ចា​នានា​រវាង​លោក Conte និង​ Tottenham បាន​ទទួល​បរា​ជ័យ​កាលពីរដូវក្តៅមុន ប៉ុន្តែលោក​មិន​បាន​ទទួល​ការ​ងារ​ផ្សេង​ឡើយ ហើយ​លោក Fabio Paratici ដែល​ជា​នាយក​ផ្នែកកីឡា​បាល់ទាត់​របស់​ក្លិប Spurs បាន​ចាត់ទុក​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Juventus, Chelsea និង Internazionale រូបនេះ ជា​គោល​ដៅ​ទី​១​របស់​លោក​។ ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ឯក​សារ​នានា​ត្រូវ​បានរៀ​​ប​ចំ​រួច​រាល់​ពីក្លិប Spurs ដើម្បី​ប្រកាស​ពីការ​តែង​តាំង ហើយ​លោក Conte បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ជាមួយនឹង​ភ្នាក់​ងារ​តំណាង​របស់​លោក​។

លោក Conte បាន​ស្នើ​ឲ្យ​មានការ​ធានា​អំពី​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ៗក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរកីឡាករ​ដើម្បី​រៀប​ចំក្រុមឡើង​វិញ ក្រោយពី​ចាញ់​៥​លើក ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅ​រដូវកាលនេះ​៕

 

ប្រភព​ព័ត៌មាន៖ The Guardian