បរទេស៖ លោក Antonio Conte បាន​បញ្ជាក់​ថា លោក​ប្តេជ្ញា​ចិត្ត​ក្នុងការ​​ប្រែក្លាយ​ Tottenham ឲ្យ​ទៅ​ជា​បេក្ខ​ភាព​ប្រជែង​ដណ្តើម​ពាន​នានា ក្រោយពី​ត្រូវ​បាន​ប្រកាស​​ថា ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មីរបស់​ក្លិបនេះ ក្នុង​កិច្ច​សន្យា​ដែលមាន​ទំហំ​ទឹកប្រាក់​១៥​លានផោនក្នុង​១​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០២៣ ជាមួយនឹង​ជម្រើស​ក្នុងការ​បន្ត​កុង​ត្រា​បន្ថែមទៀត​។

គ្រូបង្វឹកស​ញ្ជាតិ​អ៊ីតាលី​រូបនេះ ដែលបានឈ្នះពានក្រប​ខ័ណ្ឌ Premier League ជាមួយនឹង​ក្លិប Chelsea ក្នុង​ឆ្នាំ​២០១៧ ចូលជំនួស​កន្លែង​របស់​លោក Nuno Espírito Santo ដែលត្រូវ​បាន​បណ្តេញ​ចេញ​កាលពីថ្ងៃ​ចន្ទ​។ លោក Daniel Levy ប្រធានក្លិប​ Spurs គិត​ថា លោក​ត្រូវ​តែ​ចាត់​វិធានការ ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៣-០ ក្រោមស្នា​ដៃក្រុម  Manchester United ហើយ​លោក​បាន​​ដាក់​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​លើ​លោក Conte ដែលលោក​បាន​ព្យា​យាមនាំ​យក​កាលពី​ខែមិថុនា​ក្នុងនាម​ជា​គ្រូបង្វឹក​ជំនួស​កន្លែង​របស់​លោក José Mourinho​។ ជាមួយ​គ្នា​នេះ លោក Levy បានផ្តល់​ការ​ធានា​ដល់​លោក Conte ថា លោក​នឹង​គាំទ្រ​គ្រូបង្វឹក​រូបនេះ ទៅលើ​ការ​នាំមុខ​កីឡាករ​ដែល​ត្រឹម​ត្រូវ​​។

FILE PHOTO: Soccer Football – Serie A – Inter Milan v AS Roma – San Siro, Milan, Italy – May 12, 2021 Inter Milan coach Antonio Conte REUTERS/Alessandro Garofalo

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​លក់​កីឡាករ​ចេញ នឹង​​នៅ​តែ​ក្លាយ​ជា​ចំណុច​សំខាន់ ដើម្បី​មាន​កញ្ចប់​ថវិ​កា​គ្រប់គ្រាន់​។ លោក Conte ដែលបាន​ឈ្នះ​ពាន Serie A ជាមួយនឹងក្លិប Inter Milan កាលពី​រដូវ​កាល​មុន​នោះ បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយណាស់ក្នុងការ​វិល​ទៅកាន់​អាជីព​ជា​គ្រូបង្វឹក​វិញ និង​ដឹកនាំ​ក្លិប​មួយនៅ Premier League ដែល​មាន​មហិច្ឆតា​ក្នុង​ការ​ក្លាយ​ជាក្រុម​ដ៏ខ្លាំ​មួយ​ម្តង​ទៀត​»​៕

 

ប្រភព​ព័ត៌មាន៖ The Guardian