បរទេស៖ លោក Jurgen Klopp បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងតែសម្លឹងឆ្ពោះទៅកាន់ការដឹកនាំឲ្យក្រុម Liverpool ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Atletico Madrid ប្រកបដោយសុវត្ថិភាព រួមជាមួយនឹងអ្នកគាំទ្រ ក្រោយពីជួបព្រឹត្តិការណ៍ដ៏ចម្រូងចម្រាស់ជុំវិញករណីឆ្លងវីរុសកូរ៉ូណា ដោយសារតែការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេ កាលពីឆ្នាំមុន។
ក្រុមទាំង២ បានជួបប្រកួតគ្នាពីមុខអ្នកគាំទ្រដ៏ច្រើនកុះករនាកីឡដ្ឋាន Anfield កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយមានអ្នកគាំទ្រ Atletico ចំនួន៣០០០នាក់ ធ្វើដំណើរមកចូលរួមទស្សនា បើទោះបីការឆ្លងរាតត្បាតរបស់វីរុសកូវីដ ១៩បានចាប់ផ្តើមវាយលុកទូទាំងអឺរ៉ុបក៏ដោយ។ លោក Klopp បានប្រឆាំងនឹងការរៀបចំការប្រកួតនៅពេលនោះ ដែលបានក្លាយជាការប្រកួតកីឡាបាល់ទាត់កម្រិតកំពូលចុងក្រោយគេដែលបានរៀបចំឡើងនៅអង់គ្លេស ក្នុងរយៈពេល៣ខែ។ អ្នកគាំទ្ររបស់ Liverpool នឹងបង្ហាញវត្តមាននៅកីឡដ្ឋាន Anfield នៅរាត្រីនេះ ក្រោយពីកម្មវិធីចាក់វ៉ាក់សាំងដ៏ទូលំទូលាយរបស់ចក្រភពអង់គ្លេស បានជួយឲ្យមានការលុបចោលបម្រាមទៅលើការចូលរួមរបស់អ្នកគាំទ្រ តាមទីលានកីឡា នៅអង់គ្លេស។ អ្នកចាត់ការទូទៅរូបនេះបានឲ្យដឹងថា៖ «ពិភពលោកបានប្រែជាក្រឡាប់ចក្រ។
មិនប្រាកដាថា យើងអាចគិតឃើញឡើយ បើទោះបីយើងទាំងស់គ្នា មានញៀណមួយថា រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយអាចកើតឡើងក៏ដោយ»។ Liverpool នឹងឈានទៅកាន់ការប្រកួតនៅរាត្រីនេះ ក្រោយពីបានយកឈ្នះលើក្រុម Atletico Madrid ៣-២ នៅប្រទេសអេស្ប៉ាញ កាលពី២សប្តាហ៍មុន៕
ប្រភពព័ត៌មាន៖ Channel News Asia