បរទេស៖​ Lionel Messi បានឆ្លើយតបទៅកាន់ប្រធានក្លឹបBarcalona លោក Joan Laporta ចំពោះការអត្ថាធិប្បាយ ជុំវិញការចាកចេញរបស់វីរបុរសក្លឹប Barcelonaរូបនេះ ។កីឡាករវ័យ ៣៤ ឆ្នាំបានចាកចេញពីកីឡដ្ឋាន Camp Nou ទៅចូលរួមជាមួយគូប្រជែង Paris Saint-Germain កាលពីរដូវក្តៅកន្លងទៅក្រោយកិច្ចសន្យា របស់ ខ្លួន ផុតកំណត់ខណៈ ក្លឹបយក្ស Catalan មិនអាចបន្តកុងត្រាថ្មី សម្រាប់កាពីតែនក្រុមរបស់ពួកគេរូបនេះដោយ សារ តែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។

Barcelona powers want Messi out', says former president Joan Laporta -  Eurosport

គួររំលឹកថាប្រធានក្លឹប Barcelona ធ្លាប់បាននិយាយកាលពីខែមុនថាៈ គាត់មានសង្ឃឹមក្នុងការបញ្ចុះបញ្ចូល Messi ឱ្យលេងឱ្យក្លឹបដោយមិនគិតថ្លៃ ប៉ុន្តែ វាគឺជាការស្នើសុំដែលមិនអាចទៅរួច។ ការរៀបរាប់របស់បុរស សញ្ជាតិអេស្បាញរូបនេះត្រូវបានម្ចាស់ពានបាល់មាស៦សម័យ Messi ឆ្លើយតបទៅវិញថារូបលោកបានលះបង់​អស់ពីសមត្ថភាព ដើម្បីមានឪកាសបន្តនៅជាមួយក្លឹបហើយបានចាត់ទុកការរៀបរាប់របស់លោកLaporta ថាជា​ពាក្យ​សម្តីមិនសមរម្យ។

Lionel Messi Reportedly 'Betrayed' By Gerard Pique During Talks With  Barcelona President Joan Laporta

Messi ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Sport ថា : ខ្ញុំបានធ្វើអស់ពីសមត្ថភាពដើម្បីស្នាក់នៅ។ “គ្មាន ចំណុចណាដែលខ្ញុំស្នើសុំលេងដោយគ្មាន​ទទួលទទួលប្រាក់ឈ្នួលនោះទេ ។ ខ្ញុំត្រូវបានស្នើឱ្យកាត់បន្ថយប្រាក់ខែ ចំនួន៥០% ហើយខ្ញុំបានយល់ព្រមដោយគ្មានបញ្ហាអ្វីទាំងអស់ព្រោះតែស្ម័គ្រចិត្តជួយក្លឹប។បំណ​ងប្រាថ្នារបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំគឺចង់ស្នាក់នៅ Barcelona ការលើកឡើងរបស់គាត់ធ្វើឱ្យខ្ញុំឈឺចាប់ព្រោះ​ខ្ញុំមិននឹកស្មាន​ថា​គាត់​និយាយពាក្យនេះចេញមកនោះទេ។​ Messi ដែលបច្ចុប្បន្នកុងត្រានៅ PSG រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ក៏បានបង្ហើបថាគាត់ចង់ត្រលប់ទៅ Barcelonaនៅដំណាក់កាលណាមួយនាពេលអនាគតប៉ុន្តែមិនទាន់ដឹងថាក្នុងនាមជាកីឡាកររឺមានតួនាទីអ្វីមួយ នៅឡើយទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole