បរទេស៖ Eric Bailly ទើបតែមានឪកាសបង្ហាញខ្លួនជាលើកទី២សម្រាប់ក្រុមបិសាចក្រហម Man. Utd ក្នុងរដូវកាលនេះ នៅពេលប្រកួតស្មើគ្នាជាមួយក្រុម Atalanta BC សម្រាប់ការប្រកួតក្របខណ្ឌ  Champions League នៅយប់ថ្ងៃអង្គារ។សម្រាប់ក្របខណ្ឌពីរកន្លងមកគឺ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានលេងតែមួយដងគត់​សម្រាប់៩០នាទី​ពេញនៃ​ការ​ចាញ់​ក្រុម West Ham ១ទល់និង០ក្នុងជុំទីបីនៃពានរង្វាន់ EFL Cup កាលពីថ្ងៃទី ២២ ខែកញ្ញា។Bailly មិនបាន​ចូលលេង១នាទីណាសោះនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ​ដោយ​បានត្រឹមអង្គុយជាកីឡាករបម្រុងពេលជួបជាមួយ Young Boys, Villarreal និង Atalanta នៅជើងទី១។

Forgotten £30m man proves Manchester United boss Ole Gunnar Solskjaer has  made a huge mistake - Omar Garrick - Manchester Evening News

ទន្ទឹមនឹងនេះBaillyបង្ហាញខ្លួនបានតែ៤ដង ក្នុងចំណោម ១០ ប្រកួតនៅ Premier League រដូវកាលនេះ ក្រោយការមកដល់របស់Raphael Varane កាលពីរដូវក្តៅ។Victor Lindelof មិន​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ទៅ​ប្រទេស​អ៊ីតាលី​ដោយ​សារ​តែ​មានបញ្ហារបួសក្នុងពេលហ្វឹកហាត់ទើបធ្វើអោយ Bailly មានឪកាសបង្ហាញ​ខ្លួន​កាល​ពីយប់​ថ្ងៃ​អង្គារ។

Man Utd injuries give Eric Bailly a chance to play in 2021 | Face former,  Manchester united, Eric

កីឡាករអន្តរជាតិកូតឌីវ័របានបង្ហាញខ្លួនចាប់ដៃគូជាមួយ Varane និង Harry Maguire ដោយមានAaron Wan-Bissaka និង Luke Shaw លេងនៅបម្រើការស្លាបឆ្វេងនិងស្តាំ។Bailly មានមហិច្ឆតាចង់ជួយក្រុមដោយ​រូបគេ​ធ្លាប់​មានពត៌មានចង់ចាកចេញពីទឹកដីOld Trafford ក្រោយពីមិនអាចបង្ហាញទម្រង់លេងទៀងទាត់ ព្រមជាមួយ​បញ្ហារបួស យ៉ាងណាម៉ិញរូបគេមានកុងត្រាជាមួយក្លឹបរយៈពេលបី​ឆ្នាំ​ទៀតឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole