បរទេស៖ កីឡាករ Dominik Szoboszlai បានស៊ុតបាល់ប៉េណាល់១គ្រាប់ នៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម RB Leipzig បានធ្វើឲ្យក្រុម Paris Saint-Germain ដែលអវត្តមានតារាឆ្នើម Lionel Messi ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។
PSG ទំនងដូចជាស្ថិតលើផ្លូវនៃការដណ្តើមបានជ័យជម្នះទៅហើយ ក្រោយពីបាននាំមុខ ២-១ របូតដល់នាទីបន្ថែម ខណៈដែល Georginio Wijnaldum បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីតាមស្មើគ្រាប់បាល់ដើមតង់របស់ Christopher Nkunku សម្រាប់ក្រុមម្ចាស់ផ្ទះ។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីចុងក្រោយ Leipzig បានទទួលបាល់ប៉េណាល់ទី នៅពេលដែលខ្សែការពារ Presnel Kimpembe របស់ PSG បានប្រព្រឹត្តកំហុសលើ Nkunku ក្នុងពេលបញ្ជូនបាល់ឆ្លង ហើយកីឡាករបម្រុង Szoboszlai ក៏បានស៊ុតបាល់បំប៉ោងសំណាញ់ទីពីចំណុចពិន័យ១១ម៉ែត្រតែម្តង។
ស្របពេលដែល Messi មានបញ្ហារបួស ការទទួលបានលទ្ធផលស្មើនេះ ធ្វើឲ្យ PSG បាត់បង់ចំណាត់ថ្នាក់លេខ១ក្នុងពូល និងបានធ្វើឲ្យពួកគេតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City ដែលបានផ្តួលក្រុម Club Brugge ៤-១ ចំនួន១ពិន្ទុ។ ក្រុម PSG នឹងត្រូវធ្វើដំណើរទៅជួបក្រុម Man City ក្នុងរយៈពេល៣សប្តាហ៍ទៀត៕
ប្រភពព័ត៌មាន៖ Channel News Asia