បរទេស៖ Antonio Conte ចង់ឱ្យ Tottenham ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Fiorentina កីឡាករ Dusan Vlahovic និងខ្សែបម្រើ Franck Kessie របស់ AC Milan មករួមក្រុម នៅពេលទីផ្សារដោះដូរកីឡាករ និងបើកនៅខែមករា ២០២២ខាងមុខយោងតាមគេហទំព័រអ៊ីតាលី Gazzetta dello Sport បានចុះផ្សាយ ។ គ្រូបង្វឹកថ្មីក្រុម​មាន់ខ្នាយមាស  Spurs នៅថ្ងៃពូធនេះបានបង្ហាញខ្លួនជាផ្ឡូវការណ៏ ក្នុងនាម​គ្រូ​បង្គោលថ្មីក្រោយចុះហត្ថលេខា លើ​​កិ​ច្ច​សន្យារយៈពេល ១៨ ខែជាមួយតម្លៃឈ្នួលដែល​និងទទួលបាន រហូតដល់ ១៥ លាន​ផោន​ក្នុងមួយ​រដូវ​កាល។

Arsenal Target Dusan Vlahovic Refuses Contract Extension at Fiorentina

Tottenham បានប្រើពេលមិនដល់២ថ្ងៃទេ ដើម្បីផ្លាស់ប្តូរអ្នកចាត់ការទូទៅ Nuno Espirito Santo ដែល​ត្រូវក្លឹបបណ្តេញចេញកាលពីព្រឹកថ្ងៃចន្ទពោលគឺតិចជាង ៤៨ ម៉ោងបន្ទាប់ពីចាញ់ក្រុមភ្ញៀវ Man.Utd ក្នុងផ្ទះ​ដោយ​លទ្ធផល ៣ទល់និង០កាលពីសប្តាហ៏មុន ។ លទ្ធផលនេះបានធ្វើឱ្យ Spurs ចាញ់ ៥ ដងក្នុងចំណោម ៧ ប្រកួត​ចុងក្រោយនៅ Premier League ខណៈ លោក Conte ត្រូវទទួលភារកិច្ច​ធ្វើអោយ​ប្រសើរ​ឡើង​វិញ​នូវ​ការ​រក​​គ្រាប់បាល់ ក្រោយខ្សត់គ្រាប់បាល់ បានតែ ៩គ្រាប់សម្រាប់ការប្រកួតនៅក្នុងលីកចំនួន ១០ប្រកួត​កន្លង​មក។

Barcelona eye 2022 move for AC Milan star Franck Kessie - Football Espana

ក្រៅពី Vlahovic និង Kessie ជាកីឡាករសំខាន់ពីរដែលគាត់ចង់បាន នៅមាន ខ្សែការពារកណ្តាលសញ្ជាតិ​ហូឡង់ Stefan de Vrij របស់ក្រុមInter Milan  និងខ្សែការពារស្តាំរបស់ Lazio កីឡាករ Manuel Lazzari ក៏ស្ថិត​​ក្នុងបញ្ជីសម្រាំង ផងដែរ។Vlahovic កីឡាករអន្តរជាតស៊ែប៊ី គឺជាខ្សែប្រយុទ្ធលេចធ្លោ នៅ Serie A ដោយរកបាន ២៩ គ្រាប់ក្នុង​ការបង្ហាញខ្លួន ប្រកួត ស្របពេលកីឡាករវ័យ ២១ ឆ្នាំរូបនេះមានកុងត្រាជាមួយ Fiorentina រហូត​ដល់​ឆ្នាំ ២០២៣ ។ទន្ទឹមនឹងនោះ Kessieកីឡាករអន្តរជាតិកូឌីវ័រមាន កិច្ចសន្យារបស់គាត់ជាមួយ AC Milan នឹងផុត​កំណត់​នៅចុងបញ្ចប់នៃរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Metro