ក្រុមញញួរធំ West Ham បានផ្តួលក្រុម Liverpool ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ច់ការមិនស្គាល់ចាញ់សោះរបស់ក្រុមហង្សក្រហមមួយនេះត្រឹម២៥ប្រកួត ខណៈដែលក្រុមធ្លាក់ទម្រង់លេង Aston Villa បានបណ្តេញលោក Dean Smith ចេញពីតំណែងគ្រូបង្វឹក នៅថ្ងៃមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនក្នុងក្របខ័ណ្ឌ Premier League។

ក្រុមរបស់លោក Jurgen Klopp បានត្រូវការត្រឹមតែ១ប្រកួតទៀតប៉ុណ្ណោះដើម្បីបង្កើតកំណត់ត្រាថ្មីនៃការមិនស្គាល់ចាញ់សោះចំនួន២៦ប្រកួត ក្នុងរាល់យុទ្ធនាការទាំងអស់ ប៉ុន្ត ការប្រព្រឹត្តកំហុស៣លើកពីអ្នកចាំទី Alisson Becker បានផ្តល់ការខកចិត្តរបស់ពួកគេតែម្តង។ ស្របពេលជាមួយគ្នានេះ ក្នុងការប្រកួតក្របខ័ណ្ឌកំពូលរបស់អង់គ្លេស លោក Antonio Conte បានស្គាល់រសជាតិនៃទំហំការងាររបស់លោក នៅក្នុងក្លិបថ្មី Tottenham ខណៈដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Everton។

Liverpool បានធ្វើដំណើរទៅកាន់កីឡដ្ឋាន London ជាមួយនឹងកំណត់ត្រាមិនស្គាល់ចាញ់សោះ បើគិតចាប់តាំងពីខែមេសា ប៉ុន្តែ បានជួបការខកចិត្ត ខណៈដែល West Ham បានឡើងឈរពីលើពួកគេទៅកាន់ចំណាត់ថ្នាក់លេខ៣នៅលើតារាង។ លោក Klopp ដែលបានសម្តែងការខកចិត្តចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាលនោះ បានឲ្យដឹងថា៖ “ប៉ុន្តែ ទោះបីជាយ៉ាងណា មិនថា វាមានរយៈពេលយូរប៉ុណ្ណាក៏ដោយ ប៉ុន្តែ វានឹងឈានដល់ទីបញ្ចប់”៕

ប្រភពព័ត៌មាន៖ Channel News Asia