លោក Ole Gunnar Solskjær សង្ឃឹមថា នឹងបន្តដឹកនាំក្រុម Manchester United សម្រាប់ការប្រកួតបន្ទាប់នៅលើទឹកដីក្រុម Watford ក្រោយពីការសម្រាកសម្រាប់ការប្រកួតអន្តរជាតិ ខណៈដែលគិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញ ក្លិបនេះ មនបានផ្លាស់ប្តូរជំហរបស់ខ្លួនឡើយ បើទោះបីចាញ់ក្រុម Manchester City ២-០ ក៏ដោយ។
ការរងបរាជ័យនៅកីឡដ្ឋាន Old Trafford ក្នុងពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ បានកើតឡើង ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៥-០ ក្រោមស្នាដៃក្រុម Liverpool ក្នុងការប្រកួតលើទឹកដីខ្លួនឯង ក្នុងការប្រកួតកាលពីជុំមុន។ ប៉ុន្តែ Guardian យល់ឃើញថា មិនមានការបញ្ជាក់ពីលោក Joel Glazer ដែលជាសហប្រធានក្លិប ក្នុងរយៈពេលប៉ុន្មានម៉ោងភ្លាមៗ ក្រោយពីការប្រកួតនេះថា លោកគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ នឹងត្រូវដេញចេញឡើយ។
ក្រោយពីការចាញ់ក្រុម Man City លោក Solskjær បានបញ្ជាក់ថា Man United ត្រូវតែបញ្ចេញប្រតិបត្តិដូចជាសត្វត្រូវរបួស នៅលើទឹកដីក្រុម Watford នាថ្ងៃទី២០ ខែវិច្ឆិកា។ គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះ កំពុងតែធ្វើការផ្អែកលើមូលដ្ឋានថា លោកនឹងនៅតែបន្តដឹកនាំក្រុមរបស់លោកពេលប្រកួតលើទឹកដី Vicarage Road ប៉ុន្តែ ក៏មានញៀនមួយបង្ហាះថា លោក Glazer អាចនឹងសម្រេចចិត្តដកតំណែងរបស់លោក Solskjær ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រភពព័ត៌មាន៖ The Guardian


