ក្រុមបាល់ទាត់ Manchester United បានបង្កើតកំនត់ត្រាចាញ់ក្នុងផ្ទះដ៏អាក្រក់បំផុតរបស់ពួកគេគិតចាប់តាំងពីឆ្នាំ ១៩៨៩​ នៅពេលពួកគេបានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Manchester City មកកាន់ទឹកដី Old Trafford កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។

ទោះយ៉ាងណាមុនការប្រកួតសប្តាហ៏ទី១១នោះ Man United បានបរាជ័យចាញ់ការប្រកួតក្នុងផ្ទះសរុបចំនួន៧ លើកគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់ក្នុងឆ្នាំ ២០២១នេះនិងជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០១ នៅពេលដែលពួកគេក៏ត្រូវបានផ្តួលក្នុងផ្ទះចំនួន ៧ ដងផងដែរ។

ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល មិនធ្លាប់ចាញ់បានចាញ់ច្រើនជាងការប្រកួតក្នុងផ្ទះចំនួន ៧ ក្នុងឆ្នាំតែមួយទេ ចាប់ តាំងពី ឆ្នាំ ១៩៨៩ -ទោះយ៉ាងណាក្រុមលោកOle Gunnar Solskjaer បានតាមទាន់កំនត់ត្រាកាលពី៣២ឆ្នាំមុនរួចបាត់ទៅហើយ ។

ការពិត Man Utd បានបរាជ័យពេលជួប Man City, Sheffield United, Leicester City, Liverpool (ពីរដង), West Ham United និង Aston Villa សុទ្ធតែឈ្នះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នៅទឹកដី Old Trafford ក្នុងឆ្នាំនេះរួមទាំងការប្រកួតនៅ League Cup។

ក្រុមរបស់លោក Ole Gunnar Solskjaer បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន ៩ ពិន្ទុ ប៉ុន្តែតាមពីក្រោយក្រុមលេខ ២ Man City ចំនួន៦ពិន្ទុ។

ប្រភព sportmole