ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Man. Utd ត្រូវបានដកឈ្មោះចេញពីការប្រកួតជម្រុះ World Cup សម្រាប់ក្រុមមាន់គកបារាំងក្រោយពីរូបគេជួបបញ្ហារបួសភ្លៅស្តាំ។ យោងសហព័ន្ធបាល់ទាត់បារាំង (FFF) បានបញ្ជាក់ថា សមាជិកជ័យលាភីWorld Cup វ័យ២៨ឆ្នាំបានរងរបួសកំលុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ។ដូចនេះ Pogba នឹងមិនមានវត្តមានក្នុងការប្រកួតក្នុងផ្ទះនាថ្ងៃសៅរ៍ជាមួយក្រុមភ្ញៀវកាហ្សាក់ស្ថាន និង ការប្រកួតក្រៅទឹកដីជាមួយហ្វាំងឡង់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ២០២១ ខាងមុខនេះទេ។

Pogba ក៏ត្រូវបានអាក់ខានការប្រកួតនៅក្របខណ្ឌ Premier Leagueដល់ទៅ៣ប្រកួតដែលក្នុងនោះរួមមានការប្រកួត ពេលជួបម្ចាស់ផ្ទះ Watford នៅថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីទទួលបានកាតក្រហមពេលប្រកួតចាញ់ Liverpool ក្នុងផ្ទះខ្លួនឯង ៥-០ កាលពីថ្ងៃទី ៤ ខែតុលា។បារាំងត្រូវការការឈ្នះតែមួយប្រកួតសម្រាប់២ប្រកួតចុងក្រោយនេះ ដើម្បីពួកគេមានកៅអីដោយស្វ័យប្រវត្តិឈានទៅវគ្គជម្រុះ World Cup ឆ្នាំ ២០២២។

បច្ចុប្បន្នសម្រាប់ក្លឹបMan.Utd វិញ លោក Ole Gunnar Solskjaer ក៏កំពុងប្រឈមនិងកីឡាករសំខាន់រងរបួស មានដូច ជាៈ មិត្តរួមក្រុម Pogba គឺ Raphael Varane មានបញ្ហារបួសសរសៃពួរខណៈ ខ្សែប្រយុទ្ធ Edinson Cavani ក៏រងរបួស ខណៈ Luke Shaw ត្រូវបានប្តូរចេញ បន្ទាប់ពីមានការប៉ះទង្គិចក្បាល ហើយ មិនបានបង្ហាញខ្លួនហ្វឹកហាត់ជាមួយក្រុម តោកំណាចអង់គ្លេសកាលពីថ្ងៃច័ន្ទនោះទេ ។បច្ចុប្បន្នតួនាទីរបស់គ្រូបង្វឹកសញ្ចាតិន័រវេលោក Solskjaer កំពុងតែឡើងកំដៅខ្លាំងបន្ទាប់ពីដឹកនាំក្រុមឈ្នះការប្រកួតតែមួយដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League ៦លើកចុងក្រោយ។

ប្រភព ​BBC Sports