បរទេស៖ Man Utd កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាករអន្តរជាតិកូឌីវ័រ Franck Kessie របស់ក្លឹប AC Milan និង ខ្សែបម្រើសញ្ជាតិក្រូអាតកីឡាករMarcelo Brozovic របស់ Inter Milan នៅមុនពេលទីផ្សារដោះដូរ កីឡាករនិងបើកជាលើកទី២នៅខែមករា ២០២២ខាងមុខនេះ។ ក្លឹបជើងឯកអង់គ្លេស២០សម័យមានបញ្ហានៅ ក្នុងតំបន់បម្រើកណ្តាលសម្រាប់ការចាប់ផ្តើមរដូវកាលនេះ ស្របពេលគ្រូបង្វឹកលោក Ole Gunnar Solskjaer មាការខកចិត្តដែលក្លឹបមិនអនុម័ត្រថវិកាទិញយកកីឡាករដែលរូបលោកចង់បានមកមុនរដូវកាលនេះចាប់ផ្តើម។

ប្រភពពីគេហទំព័រ The Mirror បានលើកឡើងថាៈក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យ និងមានសកម្មភាពដ៏ មមាញឹកលើទីផ្សារដោះដូរកីឡាករក្នុងពេលរដូវរងានិងចូលមកដល់ដើម្បីកែប្រទម្រង់លេងធ្លាក់ចុះរបស់ក្រុម នាពេលប៉ុន្មានសប្តាហ៏កន្លងទៅនេះស្របពេលបច្ចុប្បន្នក្រុមកំពូងឈរនៅលេខរៀងទី៦និងមានគម្លាតពីក្រុមកំពូល តារាង Premier League ចំនួន ៩ ពិន្ទុ។

Kessie ដែលផុតកុងត្រានៅ កីឡាដ្ឋានSan Siro នារដូវកាលក្រោយបានក្លាយជាគោលដៅ ចង់បានសម្រាប់ Man Utd ទោះបីជាក្លឹបដឹងថានិងត្រូវប្រឈមជាមួយក្រុមធំៗដទៃទៀតដូចជា Barcelona, Tottenham Hotspur និង Paris Saint-Germain ក៏បង្ហាញការចង់បានកីឡាករទាំងពីររូបនេះមករួមក្រុមផងដែរខណៈដែល ខ្សែបម្រើ Brozovic មានកិច្ចសន្យានិងអស់សុពលភាពនៅខែមិថុនាឆ្នាំក្រោយផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
