បរទេស៖ លោក Erik ten Hag មិនចាប់អារម្មណ៍ឪកាសមកដឹកនាំក្លឹបបិសាចក្រហមMan. Utdនៅក្នុងយុទ្ធនាការនាពាក់​កណ្តាល​រដូវកាលនេះទេ ដោយយោងប្រភព​ពី The Independent បានចុះផ្សាយ ពីការអះអាងរបស់ អ្នក​ចាត់ការទូទៅក្លឹប Ajaxរូបនេះ ។ បុរសវ័យ៥១ ឆ្នាំក៏ជា​បេក្ខភាព​​ឈានមុខម្នាក់​ផ្សេងទៀត​ដែលអាច​មក​ជំនួស​តំណែង​លោក Ole Gunnar Solskjaer ប្រសិ​ន​ក្លឹប​ចែកផ្លូវគ្នាជាមួយគ្រូបង្វឹក ន័រវេសរូបនេះ ។ទោះ​យ៉ាង​ណា​លោក Solskjaer នៅតែបន្តដឹកនាំក្រុមត្រៀមប្រកួតនៅក្របខណ្ឌ Premier League ជាមួយ Watford នៅថ្ងៃ​ទី ២០ ខែវិច្ឆិកា ក្រោយបញ្ចប់ការសម្រាកពីការប្រកួតលក្ខណៈអន្តរជាតិ។

ប្រភពខាងលើបន្តថាៈ លោកTen Hag សញ្ជាតិហូឡង់មិនចង់ចាកចេញពីក្លឹបយក្ស Ajax ទៅដឹកនាំក្លឹបMan.Utd ក្នុង​ស្ថា​នភាពលំបាកដូចពេលបច្ចុប្បន្ននោះទេ  ក៏ព្រោះតែរូបលោកក៏នៅមានកុងត្រាជាមួយក្លឹបរហូតដល់ខែ មិថុនា ឆ្នាំ ២០២៣ឯណោះ។ រយៈកាលកន្លងមកលោកTen Hag មានស្នាដៃដឹកនាំបានល្អក្រោយជួយអោយក្លឹប ពានរង្វាន់លីកកំពូលហូឡង់ពីរលើក Eredivisie និង ពានKNVB Cups ចំនួនពីរផងដែរក្នុង​អំឡុង​ពេល​រូបលោកដឹកនាំក្លឹបបាន១៨៤ប្រកួតគិតចាប់តាំងពី ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។

បច្ចុប្បន្នAjaxកំពុងឈរកំពូលតារាង Eredivisie ខណៈពេលដែលពួកគេ​បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ នៃ ក្របខ័ណ្ឌ Champions Leagueរួចរាល់ទោះបីជា នៅមាន ២ប្រកួតទៀតក្នុងដៃក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole