បរទេស៖ Cristiano Ronaldo អាចនឹងចាកចេញពីក្លឹបបិសាចក្រហមMan.Utd ប្រសិនពួកគេខកខានចូលរួមព្រឹត្តការណ៏  ពានរង្វាន់ទ្វីបអឺរ៉ុប  Champions League នៅរដូវកាលក្រោយយោងគេហទំព័រThe Express បានចុះផ្សាយ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះរកបាន ៩ គ្រាប់​សម្រាប់​ការប្រកួតសរុប១២លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ក្រោយ​វិលត្រលប់មកកាន់ទឹកដី  Old Trafford ដោយចុះកុងត្រារយៈពេល២ឆ្នាំជាមួយជម្រើស​បន្តកុងត្រា​១២ខែ​បន្ថែមទៀត។ ប៉ុន្តែ​ប៉ុន្មានប្រកួតចុងក្រោយនេះសមាជិកក្នុងក្រុម​បង្ហាញទ​ម្រង់​លេង​មិនស៊ីសង្វាក់គ្នា ដែលធ្វើ​អោយ​​ប្រធាន​ក្រុម​ជម្រើសជាតិព័រទុយហ្គាល់រូបនេះមិនសប្បាយចិត្តសោះ។

Cristiano Ronaldo could leave if Manchester United don't reach Champions  League | Marca

បរាជ័យក្រោមថ្វីជើង Man. City នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍សប្តាហ៏មុននាំអោយ​Man.Utd ធ្លាក់ទៅលេខរៀងទី៦ ក្រោយការប្រកួត ១១សប្តាហ៏ដំបូងនៅPremier League   ស្របពេល​​បច្ចុប្បន្ន​ក្រុម​មាន​គម្លាតពីក្រុមកំពូលតារាងTop៤ ចំនួន៥ ពិន្ទុ និងតាមពីក្រោយក្រុមលេខ ៥ Arsenal ចំនួន ៣ ពិន្ទុ។

Atalanta - M. United: Cristiano Ronaldo rescues Manchester United in injury  time once again - Champions League

បេក្ខភាពបាល់មាស ឆ្នាំ២០២១ វ័យ៣៦ឆ្នាំ Ronaldo នៅតែបន្តរកបានគ្រាប់បាល់ជាហូហែនៅរដូវកាលនេះ ក្រោយរកបាន៥គ្រាប់ពី​ការ​បង្ហាញ​ខ្លួន​ចំនួន​បួនដង​ក្នុង​ក្រប​ខ័ណ្ឌ Champions League រដូវ​កាល​នេះ ដោយ​ក្រុម​បិសាច​ក្រហម​ឈរនៅកំពូលតារាងពូលFមាន​៧ពិន្ទុស្មើ​ជាមួយក្រុមលេខ២ Villarreal F៕

 

ប្រភពព័ត័មាន៖ Sportsmole