បរទេស៖​ Liverpool គ្រោងចុះហត្ថលេខានាំយកកីឡាករ៣រូបក្នុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​និងបើកជាលើកទីពីរនៅ​ខែ​មករា​​ខណៈដែលពួកគេត្រូវអវត្តមានកីឡាករឆ្នើមនិងជាដៃគូប្រយុទ្ធ  ​ Mohamed Salah និង Sadio Mane ​ដល់​ទៅប្រាំមួយ​សប្តាហ៍​ចាប់​ពី​ដំណាច់​ខែ​ធ្នូ២០២១​ ដោយសារពួកគេមានកាតព្វកិច្ចចូលរួមព្រឹត្តការណ៏​​ Africa Cup of Nations។

Mohamed Salah and Sadio Mane are inspiring generations in Africa' -  Liverpool FC

ក្រៅពីកីឡាករទាំងពីររូបខាងលើនៅមានខ្សែបម្រើអន្តរជាតិហ្គីណេ Naby Keita ក៏នឹងចូលរួមក្នុងការប្រកួតផង​ដែរដែលធ្វើឱ្យ​ក្រុម​ការពារតំណែងជើងឯក Premier League បាត់បង់សមាជិក​របស់ខ្លួន​កើនដល់ទៅ៣រូបត្រឹម រយៈ​ពេល​ខ្លី​នៅ​ក្នុង​មុខ​តំណែង​ផ្សេងគ្នាក្នុងអំឡុង​ពេលដ៏មមាញឹកក្នុងយុទ្ធនាការខាងលើនេះ។ បណ្តាញសារពត៌មាននៅប្រទេសអ៊ីតាលី បានចុះផ្សាយថាៈLiverpool កំពុងតែត្រៀមប្រជែងនាំយក ខ្សែបម្រើ​ស្លាប​សញ្ជាតិនីហ្សេរីយារបស់ក្រុម Villarrealកីឡាករខ្សែ  Arnaut Danjuma មករួមក្រុម។ក្រុមលោក Jurgen Klopp ក៏ត្រៀមចរចារចុះហត្ថលេខាខ្សែបម្រើសញ្ជាតិក្រូអាត Marcelo Brozovic របស់ក្លឹប Inter Milan ដើម្បីជំនួសតំណែង Keita ផងដែរ។

Liverpool plot triple swoop as they prepare for Salah and Mane's AFCON  exits - New York Folk

ក្រោពីនោះខ្សែការពារប្រេស៊ីល Bremer ដែលបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍នៅលីកកំពូល Serie A សម្រាប់ Torino គឺជាកីឡាករម្នាក់ទៀតត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថាក៏ស្ថិតក្នុងបញ្ជីចង់បាន រ​បស់​គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ផងដែរ។