បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិសេណេហ្គាល់លោក Aliou Cisse បាននិយាយថាការសម្រេចចិត្តផ្លាស់ប្តូរ Sadio Mane ក្នុងតង់ទី១នៃការប្រកួតជម្រុះ World Cup ២០២២ នៅថ្ងៃព្រហស្បតិ៍ជាមួយជម្រើស​ជាតិតូហ្គូ គឺជាការ​ប្រុងប្រយ័ត្នសុទ្ធសាធតែម្តង មិនមែនដោយសារតែបញ្ហារបួសនោះឡើយ។

Liverpool's Sadio Mane taken off injured as Reds face anxious wait ahead of  Arsenal - Mirror Online

ខ្សែប្រយុទ្ធហង្សក្រហម Liverpool ត្រូវបានប្តូរចេញនៅនាទីទី ២៨ នៃលទ្ធផលស្មើ ១ទល់និង១ ពេលប៉ះ​ទង្គិច​ជាមួយខ្សែការពារតូហ្គូនៅខាងក្នុងប្រអប់បាល់ពិន័យ ប៉ុន្តែMane បានបង្ហាញអការៈដើរចេញពី ពីទី​លាន​។ទោះបី​ជាយ៉ាងណាក៏ដោយ នៅពេលសាកសួរពីស្ថានភាពរបួសរសប់កីឡាករវ័យ២៩ឆ្នាំរូបនះក្រោយ​បញ្ចប់ ការប្រកួត​រួចមក គ្រូបង្វឹកសញ្ជាតិសេណេហ្គាល់បានលើកឡើងប្រាប់អ្នកសារពត៌មានថាៈ  របួសរបស់Mane  មិនមាន​អ្វីធ្ងន់​ធ្ងរទេ។

Senegal boss offers Sadio Mane injury update

លោកCisse បន្ថែមថាៈ មែនហើយ ការចាកចេញរបស់  Mane បានធ្វើឱ្យក្រុមមានអស្ថិរភាព។ ព្រោះគាត់ជាកីឡាករសំខាន់សម្រាប់ក្រុមព្រោះតែយើងបានដកគាត់ចេញដោយប្រុងប្រយ័ត្ន ។ សេណេហ្គាល់នឹងបន្ត​យុទ្ធនា​ការជម្រុះ World Cup របស់ពួកគេទល់នឹងកុងហ្គោនៅថ្ងៃអាទិត្យ ខណៈដែលការប្រកួតបន្ទាប់របស់ Liverpool គឺនៅ​ផ្ទះ Arsenalនាក្របខណ្ឌ Premier League នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ។ Mane បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៨ គ្រាប់ក្នុងការ​បង្ហាញខ្លួនសរុប១៥ដងក្នុងនោះរកបាន៦គ្រាប់ក្រោយបង្ហាញខ្លួននៅក្របខ័ណ្ឌ Premier League ចំនួន ១១ដង៕

 

ប្រភពព័ត៍មាន៖ Sportsmole