បរទេស៖ ក្លឹប Man United មិនបានរៀបចំផែនការគាំទ្រការចំណាយថវិកានៅក្នុងទីផ្សារដោះដូរកីឡាករអ្នកចាត់ការក្រោមការដឹកនាំរបស់ លោក Ole Gunnar Solskjaer នៅខែមករាខាងមុខនេះទេនោះទេ។ទោះបីជាបានចំណាយប្រាក់យ៉ាងច្រើននាំយកកីឡាករលំដាប់ពិភពលោកមានជាអាទិៈ Cristiano Ronaldo, Jadon Sancho និង Raphael Varane នៅរដូវក្តៅក៏ដោយ ប៉ុន្តែរដូវកាលរបស់ Man Utd ស្ទើរតែមិនដំណើរយ៉ាងរលូនដូចការព្រៀងទុកនោះទេក្រោយចាប់ផ្តើមរដូវកាលថ្មីបាន១១សប្តាហ៏កន្លងទៅនេះ ក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី៦ និងមានគម្លាត៩ពិន្ទុពីក្រុមកំពូលតារាងChelsea ។

ប្រភពពី The Mirror បានចុះផ្សាយផ្សាយម្ចាស់ភាគហ៊ុនដែលកាន់កាប់ក្លឹបគឺក្រុមគ្រួសារមហាសេដ្ឋីត្រកូល Glazerសញ្ជាតិអាមេរិក មិនជឿថាការវិនិយោគលើទីផ្សារផ្ទេរដោះដូរកីឡាករជាលើកទីពីរនៅខែមករា២០២២ខាងមុខនេះនឹងដោះស្រាយបញ្ហាមួយចំនួនរបស់ក្លឹបបានទេ មានន័យថាម្ចាស់ក្លឹបខាងលើមិនគាំទ្រការចំណាយទឹកប្រាក់ណាមួយចំណាយ ដើម្បីទិញដូរកីឡាករក្នុងន័យកែលម្អទម្រង់លេងរបស់ក្រុមនោះឡើយ។

ប្រភពខាងលើបន្តថា: លោក Solskjaer បច្ចុប្បន្នក៏មិនបានបង្ហាញពីអារម្មណ៏តក់ស្លក់ជាមួយបញ្ហាហានិភ័យ បាត់បង់តួនាទីនោះទេ។ ប៉ុន្តែអ្នកចាត់ការសញ្ជាតិន័រវេបានទទួលស្គាល់ថាពេលវេលាដឹកនាំនៅទឹកដី Old Trafford កំពុងខិតជិតមកដល់ស្រប ពេលដែលរូបលោកកំពុង តស៊ូដឹកនាំក្រុមមុនជួបម្ចាស់ផ្ទះWatford នៅថ្ងៃសៅរ៏ទី២០ក្រោយសម្រាកពីការប្រកួតជម្រុះWorld Cup ។ ក្រុមជើងឯកអង់គ្លេស២០សម័យ បានបង្កើតកំនត់ត្រាចាញ់ក្នុងទឹកដីច្រើនបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៨៩ ក្រោយចាញ់ គូប្រជែងក្លឹបរួមទីក្រុងMan.City កាលពីសប្តាហ៏មុន និងជាបរាជ័យលើកទី ៤ ប្រកួតក្នុងចំណោម ៦លើក ចុងក្រោយនៅ Premier League៕
ប្រភពព័ត៍មាន៖ Sportsomle
