បរទេស៖ ក្លឹបហង្សក្រហម Liverpool កំពុងខិតកាន់តែកៀកក្នុងការចរចារនាំយកខ្សែបម្រើស្លាបក្លឹប Leeds United កីឡាករ Raphinha នៅក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា២០២២ខាងមុខនេះ។ កីឡាករអន្តរជាតិ ប្រេស៊ីល បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏សម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុង Yorkshire  សម្រាប់ យុទ្ធនាការរដូវកាលនេះដោយរកបាន ៥ ក្រោយបង្ហាញខ្លួន ១០ ប្រកួតនៅ Premier League ។

Scout Selection: Raphinha to bounce back

គេហទំព័រ The Mirror បានចុះផ្សាយថា កំពុងសម្លឹងឃើញអតីតកីឡាករRennes បានក្លាយ គោលដៅចម្បង អាទិភាពរបស់ពួកគេនៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា២០២២។ ស្របពេល  នាយក​ផ្នែក​កីឡាលោក Michael Edwards គឺជាអ្នកទទួលខុសត្រូវលើក្នុងការចុះហត្ថលេខានាំយក Mohamed Salah និង Virgil van Dijk ក្នុងរយៈពេល១ទសវត្សដែលរូបលោកចំណាយពេលនៅទឹកដី Anfield ហើយ​បន្ទាប់​ពី​ការបន្ថែមសមាជិកថ្មី Diogo Jota រូបលោកចង់បានកីឡាករមកពង្រឹងតំបន់ប្រយុទ្ធម្នាក់ទៀតនៅ​ចុងបញ្ចប់​នៃរដូវកាលនេះ។ .

Raphinha had 20 minutes to make Leeds transfer call and ended up chasing  Premier League dream | Goal.com

ក្រោយមកដល់ទឹកដី Elland Road ពីក្លឹបារាំង Rennes ក្នុងឆ្នាំ ២០២០ កីឡាករវ័យ ២៤ ឆ្នាំ​រូប​នេះបាន​បង្ហាញខ្លួនចំនួន ៤១ ប្រកួត ស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និង assist ប្រាំបួន ដងនិង​បង្ហាញ​ខ្លួន​អោយ​ក្រុម​ជម្រើស​ជាតិប្រេស៊ីលាន ៤ លើកដំបូងនិងរកបាន២គ្រាប់ ហើយassist បានពីរគ្រាប់ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole