បរទេស៖ ខ្សែបម្រើស្លាប Leeds United កីឡាករ Raphinha ត្រូវបានបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិ​ប្រេស៊ីលសម្រាប់ ការប្រកួតជម្រុះ World Cup ក្នុងខែមីនានេះ ដោយសារតែឆ្លងមេរោគ COVID-១៩ ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ដំបូងឡើយត្រូវបានកោះហៅអោយចូលបង្ហាញខ្លួនសម្រាប់កីឡាករទាំង ២៥រូប របស់លោក Tite កាលពីថ្ងៃទី ១១ ខែមីនា សម្រាប់ការប្រកួតនាពេលខាងមុខរបស់ពួកគេជាមួយនឹងក្រុម Chile និង Bolivia ។

Conflicting reports: Is Bayern Munich still eyeing Leeds United star  Raphinha? - Bavarian Football Works

ទោះជាយ៉ាងណាក៏ដោយ Raphinha បានធ្វើតេស្តវិជ្ជមេរោគរលាកផ្លូវដង្ហើមថ្មីនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែល បង្ខំឱ្យរូបគេក៏ខកខានការទទួលជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល៣ទល់និង២ជាមួយ Wolverhampton Wanderers នៅថ្ងៃបន្ទាប់ ហើយរូបគេក៏​នឹងមិនចូលរួមក្នុងកាតព្វកិច្ចអន្តរជាតិក្នុងខែនេះដែរ។

Report: Local sources confirm Leeds United are braced for a Raphinha bid  from Milan

ខ្សែការពារ Gabriel Magalhaes របស់ក្លឹបកាំភ្លើងធំ Arsenal ក៏បានដកខ្លួនចេញផងដែរ ខណៈដែលគាត់ និងមិត្តស្រី កំពុងរង់ចាំទទួលស្វាគមន៏សមាជិកថ្មីនិងជាកូនដំបូងរបស់ពួកគេ។ក្រុមជើងឯកWorld Cup ៥សម័យ​ប្រេស៊ីលបាន ចេញ សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ពួកគេដែលបញ្ជាក់ពីការដកកីឡាករទាំងពីរ ប៉ុន្តែ ក្រុមកំពុងរងចាំថា      និងត្រូវស្វែងរកកីឡាករមកជំនួសពួកគេទាំងពីរនាក់រឺយ៉ាងណា។

Leeds: Fabrizio Romano drops Raphinha update

ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិកាលពីខែតុលាឆ្នាំមុន Raphinha បានបង្ហាញទម្រង់លេងគួរ អោយចាប់អារម្មណ៏ដោយ ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី២ ដង ក្នុងការបង្ហាញខ្លួនចំនួន ៧ប្រកួត ។បន្ទាប់ពីដាក់អោយព្យាយាបាលដាច់ដោយឡែក Raphinha រំពឹងថានឹងត្រលប់មកជួយ Leeds Utd នៅថ្ងៃទី ២ ខែមេសា នៅពេលក្រុមលោក Jesse Marsch ទទួលក្រុមភ្ញៀវ Southamptonនៅទឹកដី Elland Road សម្រាប់ ការប្រកួត ក្របខណ្ឌ Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole