បរទេស៖ ការ​ប្រកួតក្រប​ខ័ណ្ឌ Ligue 1 កាលពីថ្ងៃ​អាទិត្យរវាងក្រុម Lyon និង Marseille ត្រូវ​បានផ្អាក​ជិត​រយៈពេល​២​ម៉ោង ក្រោយពីការ​ប្រកួត​នេះ ត្រូវ​បានរំខាន នៅពេល​ដែល​ខ្សែបម្រើ​ប្រយុទ្ធ Dimitri Payet បាន​រង​នូវ​ការ​ចោល​ដបទឹក​សុទ្ធ​ពីលើ ពី​អ្នក​គាំទ្រ ជាលើក​ទី​២ នៅ​រដូវកាលនេះ​។

Payet តម្រូវ​ឲ្យ​មានការ​ពិនិត្យ​ព្យាបាល​ភ្លាម​ៗ ក្រោយពី​បាន​រង​នូវ​ការ​ចោល​ដប​​ចំក្បាល​របស់គេ នៅពេល​ដែល​រូប​គេ​បាន​ត្រៀម​ស៊ុត​បាល់​ជ្រុង នៅ​នាទី ទី​៥​ដែលនាំ​ឲ្យ​ក្រុម​ទាំង២ វិល​ទៅកាន់​បន្ទប់ផ្លាស់ប្តូរ​សម្លៀក​បំពាក់វិញ​។ លោក Pablo Longoria ប្រធាន​ក្លិប Marseille បាន​ចាត់​ទុក​ថា «វា​ជា​រាត្រី​ដ៏​ខ្មៅ​ងងឹត​សម្រាប់កីឡា​បាល់ទាត់»​។ លោកបាន​ឲ្យដឹងថា៖​ «Dimitri រង​ប៉ះ​ពាល់​ផ្នែក​រាង​កាយ ហើយ​វា​មិនមែន​ជា​រឿង​ធម្ម​តាឡើយ​។

យើង​តែង​តែ​ថ្កោល​ទោស​ចំពោះ​ប្រភេទ​នៃ​អំពើ​ហិង្សា​បែបនេះ ព្រោះ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់គ្រប់គ្នា​។ គ្មាន​នរណាម្នាក់​ដែលចូល​ចិត្ត​បាល់ទាត់ អាច​រីក​រាយនៅ​យប់នេះឡើយ​។ ផល​ប៉ះ​ពាល់ គឺ​ការ​ប្រើ​អំពើ​ហិង្សា  ហើយ​រូប​គេ​បាន​រង​នូវ​ផល​ប៉ះ​ពាល់​»​៕

ប្រភពព័ត៌​មាន៖ Channel News Asia