បរទេស៖​ គ្រូបង្វឹកថ្មីក្រុម Barcelona លោក Xavi Hernandez  បានច្រានចោលឱកាសក្នុងការចុះហត្ថលេខានាំយក  Donny van de Beek ពីក្លឹបបិសាចក្រហម Man. Utdនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរ​ការជា​ផ្លូវ​ការណ៏​លើកទីពីរនៅខែមករា២០២២ខាងមុខនេះ ។ ​កីឡាករអន្តរជាតិហូឡង់ទើបតែរកបានគ្រាប់​បាល់ដំបូងនៅ​រដូវកាលនេះ​ក្នុង​ជំនួប​ជាមួយ Watford នៅចុងសប្តាហ៍ មុន​ពោលគឺក្រោយពីតស៊ូអង្គុយ​កៅអីបម្រុងអស់​ជា​ច្រើនខែ​ ក្រោយ​ផ្ទេរ​​មកកាន់ទឹកដី Old Trafford ប៉ុន្តែបានតស៊ូ ដោយការផ្តល់ឱកាសចូលលេងដ៏តិចតួចបំផុត​ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer ។

Watch: Donny van de Beek scores for Man Utd in rare opportunity - Planet  Football

Van de Beek ក៏បានជម្រុញអោយភ្នាក់ងារថ្មីរបស់ខ្លួនបង្កើនឪកាសចាកចេញពីក្លឹបនៅខែមករា ២០២២ ខាង​មុខ​​នេះដើម្បីមានឪកាសលេងទៀងទាត់សម្រាប់ក្រុមជម្រើសជាតិឡើងវិញ ខណៈយុវជនរបស់ក្លឹបយក្សហូឡង់​ចង់​​​មានឪកាស​ជាប់​ជម្រើស​​​​ជាតិសាជាថ្មីឡើងវិញ ។ យោងគេហទំព័រ​Sport បានលើកឡើងថាៈ Xaviមិន​មានបំណងចង់​ចុះហត្ថ​លេខា​​នាំយកVan De Beek នោះទេ ក៏ព្រោះតែគ្រូបង្វឹក្លឹបយក្សកាតាឡាន់បច្ចុប្បន្ន ពេញ​ចិត្តនឹងធនធាន​ដែល​មា​ន​ស្រាប់ ហើយចង់ផ្តល់អាទិភាពដល់ខ្សែបម្រើ ដទៃទៀតនិងកីឡាករ​ដែលកំពូងព្យាបាល​របួស​ត្រៀម​វិល​ត្រលប់​​ម​ក​ជួយក្រុមឡើងវិញ។

Man Utd transfer news: Van de Beek changes agent

គ្រាប់បាល់សប្តាហ៏ទី១២នៅPremier League របស់ Van de Beek ទល់នឹង Watford គឺគ្រាន់តែជា​គ្រាប់បាល់ទី ២ របស់គាត់ប៉ុណ្ណោះពីការប្រកួតចំនួន ៤២លើក សម្រាប់Man. Utd ស្របពេលកិច្ចសន្យា​របស់​កីឡាករវ័យ ២៤ ឆ្នាំជាមួយក្លឹបមានសុពលភាពរហូតដល់ឆ្នាំ ២០២៥ ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole